កំពង់ធំ: នៅយប់ថ្ងៃទី២៩ខែមេសាឆ្នាំ២០២០កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ឃាត់ចាប់បានរថយន្តកូរ៉េមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង.  3A 2583ដឹកឈើចង្រៀកចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ស្នាក់ការបរិស្ថានអូរងាវដែលមាន លោក ជា គឹមគង់ ជាមេស្នាក់ការឈរជើងនៅទីនោះ។ក្រោយមកខាងជំនាញផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ធ្វើការចាប់បានហើយ ពេលអ្នកសារព័ត៏មានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅ លោក ឃឹន  វណ្ណ: នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ដើម្បីសុំរូបភាពនិងរបាយការណ៍តែលោក ឃឹន  វណ្ណ:  បែរជាឆ្លើយតបមកសារព័ត៍មានវិញថាលោកមិនឲ្យអ្នកព័ត៍មានណាថតរូបភាពរថយន្តដឹកឈើនោះបង្ហោះទេព្រោះរថយន្តដឹកឈើរបស់ ឈ្មោះ ខ្លី ជារបស់គ្នាយើងទេ។

លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ ត្រូវបានគេដាក់រហ័សនាមថាជាមន្រ្ដីអសកម្ម​ ខលទូរស័ព្ទចូលហើយគ្មានអ្នកទទួលម្ដងណានោះទេទោះបីមានរឿងធំប៉ុណ្ណាក៏ដោយ។ក្នុងការចាប់បង្រ្កាបរថយន្តដឹកឈើខាងលើនេះត្រូវបានមតិខ្លះថាប្រហែលជាទុកដោះស្រាយស្ងាតៗហើយទើបខ្លាចអ្នកសារព័ត៍មានធ្វើការផ្សាយព័ត៍មានបែបនេះ។

 ទើបនៅព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២០នេះ លោក ឃឹន  វណ្ណ: នាយរងផ្នែករដ្នបាលព្រៃឈើសណ្ដាន បានឆ្លើយតបតាមទូស័ព្ទថា ក្រោយវាស់វែងឈើដែលចាប់បានមានចំនួន ជាង៣ម៉ែត្រគូប យកមករក្សាទុកនៅ ផ្នែករដ្នបាលព្រៃឈើសណ្ដាន់រងចាំការផាក់ពិន័យតាមច្បាប់រដ្នបាលព្រៃឈើ៕ប៊ុនរិទ្ធី​