ខេត្តសៀមរាប÷ ឯកឧត្តម ស ថាវី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែន អនុប្រធានក្រុមការងារចុះជួយស្រុកជីក្រែង
បានចុះពិនិត្យតាមការិយាល័យបោះឆ្នោតស្ទាបស្ទង់ប្រជាប្រិយភាពប្រធាននិងអនុប្រធានសមាជិកសាខាបក្សភូមិ! កាលពីថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥ កន្លងទៅនេះ ឯកឧត្តម ស ថាវី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែន និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជីក្រែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំពង្រ ក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានអញ្ជើញចុះទៅពិនិត្យនិងតាមដានសកម្មភាពបោះឆ្នោតស្ទៀបស្ទង់ប្រជាប្រិយភាពប្រធាន អនុប្រធានសមាជិកសាខាបក្សភូមិដើម្បីឲ្យដឹងថាសមាជិកសាខាបក្សភូមិរូបណាដែលត្រូវទទួលបានការពេញចិត្តពីពលរដ្ឋ។




ឯកឧត្តម ស ថាវីទី បានមានប្រសាសន៍ លើកឡើងឲ្យដឹងថា ចំពោះការរៀបចំបោះឆ្នោតស្ទាបស្ទង់ប្រជាប្រិយភាពប្រធាន.អនុប្រធាន.សមាជិកសាខាគណបក្សភូមិរបស់គណបក្សប្រជាជននេះគឺដើម្បីចង់ដឹងថា ពីបេក្ខភាពណាមួយដែលត្រូវបានប្រជាពលរដ្ឋយកចិត្តទុកដាក់ និង មានទំនុកចិត្តជឿជាក់ទៅលើការដឹកនាំគ្រប់គ្រងបានល្អក្នុងមូលដ្ឋានខ្លួន និង ដឹងពីសុខទុក្ខលំបាករបស់ពលរដ្ឋ ដើម្បីឈានទៅរកការប្រកួតប្រជែង ចំពោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងអាណត្តិទី ៧ ដើម្បីប្រកួតដណ្ដើមឲ្យបាននូវអាសនៈពីគណបក្សនយោបាយនានាទៀតផង ៕








