(កំពង់ធំ)÷ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត វីរកងទ័ពដែលបានពលិកម្មគ្រប់បែបយ៉ាង លះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ។ ឯកឧត្តមបានគោរពកោតសរសើរដូច្នេះក្នុងឱកាសដែលឯកឧត្តម និងសហការីតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញយកអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះសួរសុខទុក្ខវរៈកងទ័ព សម្ព័ន្ធមេត្រីភាពដ៏ជ្រាលជ្រៅរវាងក្រសួងធនធានទឹក និងឧតុនិយម និងបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ អង្គភាពវរៈសេនាតូចការពារព្រំដែនលេខ៤០៥ (ហៅ តំបន់ ថ្មធំ និងអានសេះ) កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥




ឯកឧត្តមរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ក្រោយពីបទឈប់បាញ់បានចូលជាធរមាន និងទទួលបានការឯកភាពពីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ អង្គភាពវរៈសេនាតូចការពារព្រំដែនលេខ៤០៥ ក្នុងការលើកទឹកចិត្តដល់កងទ័ពជួរមុខដែលបានបាញ់ទប់ទល់ទៅជាមួយកខ្មាំងសត្រូវចោលសៀមឃ្លានពានមកលើទឹកដីកម្ពុជា ក្នុងនោះក៏បានបង្កើតជាសង្គ្រាមរវាងកម្ពុជាថៃចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយចោលឈ្លានពានសៀមជាអ្នកបង្កើតសង្គ្រាមមុន។
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាក្រុមគ្រួសារកងទ័ព ដែលបានរស់នៅជាមួយស្វាមីក្នុងទីតាំងឈរជើងរបស់អង្គភាពនាពេលកន្លងទៅ បានភៀសខ្លួន មកកាន់ស្រុកកំណើតបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពឈ្លានពានរបស់ប្រទេសថៃ បានបាញ់សន្ធាប់ ដោយអាវុធធុនធ្ងន់មកលើចំណុចឈរជើង របស់កងទ័ពនិងទឹកដីរបស់កម្ពុជា។ ដោយទ្រាំមិនបាននិងការបាញ់ផ្លោង និងងការប្រើប្រាស់កម្លាំងថ្មើរជើង វាយលុកឈ្លានពានជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ស្វាមីគាត់ បានសម្រេចបញ្ជូនភរិយា និងកូនចៅទាំងអស់មកកាន់ស្រុកកំណើតវិញជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព។ ហើយស្វាមីរបស់គាត់នៅបន្តកាន់អាវុធវាយទប់ទល់ជាមួយការឈ្លានពានពីពួកចោរសៀម។




សូមជម្រាបថា អំណោយដែលប្រគល់ជូនបងប្អូនវីរកងទ័ពជួរមុខនៅពេលនេះរួមមាន ៖ ត្រីខ៥០កេស មី ៥០កេស កាហ្វេ៥កេស នំ១០កេស នំប៉័ង១០កេស នំអាល់ម៉ុន១០កេស ចង្រ្កាន ខ្ទះ ឆ្នាំង កំសៀវ ១០០ឈុត កំប៉ុងហ្គាស២០០កំប៉ុង ថ្នាំពេទ្យ ១កេស ត្រីងៀត២០០គីឡូក្រាម សាច់ក្រក២០០គីឡូក្រាម ទឹកបរិសុទ្ធ២៥០កេស និងសម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថវិកាចំនួន៦លានរៀល។
ក្នុងថ្ងៃដដែលនេះឯកឧត្តម ចាន់ យុត្ថា ក៏បានបន្តដឹកនាំប្រតិភូក្រសួង អញ្ជើញសាកសួរសុខទុក្ខ នាំយកអំណោយចែកជូនបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលរបួស ហើយបានឧបត្ថម្ភ ថវិកា 1000$ ជូនមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង




