អ(កំំពង់ធំ)÷ភិបាលស្រុកបារាយណ៍ បានលើកទឹកចិត្តដល់ជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន៧០គ្រួសារ និងចុះត្រួតពិនិត្យការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនដល់ប្រជាពលរដ្ឋ

លោក អួង សារឿង ប្រធានក្រុមប្រឹក្សាស្រុក លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ របស់រដ្ឋបាលស្រុកបារាយណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១២គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំបាក់ស្នា និង៥៨គ្រួសារនៅឃុំបារាយណ៍ និងចុះត្រួតពិនិត្យការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនដល់ប្រជាពលរដ្ឋក្នុងឃុំក្រវ៉ា នៅសាលាឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។

លោកអភិបាលស្រុកបារាយណ៍បានលើកឡើងថា ការលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ និងឆ្លុះបញ្ចាំងតាមរយៈការគាំទ្រជាសម្ភារ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងរដ្ឋបាលស្រុកបារាយណ៍។

លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុក បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាលរដ្ឋស្រុកបារាយណ៍ កោតសសេីរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជន ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ សម្ដេចទាំង២ តែងតែគិតគូរសុខទុក្ខដល់ជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន ដើម្បីទទួលបានគ្រឿងឧបភោគបរិភោគគ្រប់ៗគ្នាផងដែរ។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៧០គ្រួសារ ដែលជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ និងគ្រួសារភៀសសឹកមកស្នាក់នៅបណ្តោះអាសន្ន ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ មី ត្រីខ ស៊ីអ៉ីវ ទឹកត្រី ទឹកសុទ្ធ ថវិកាមួយចំនួនទៀតផងដែរ។ អត្ថបទរដ្ឋបាលស្រុកបារាយណ៍