Author: admin

អភិបាលស្រុកតាំងគោក ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងការងារសេវាសាធារណៈ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការរដ្ឋបាលស្រុកតាំងគោក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះ លោកអភិបាលស្រុកបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ រួមមាន៖

បទល្មើសព្រៃឈើនៅឧត្តរមានជ័យ និងព្រះវិហារ កើនឡើង ខណៈមន្ត្រីរងការចោទប្រកាន់ថាសមគំនិត

មន្ត្រីអត់បានការ÷ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថាន សម្តែងការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បទល្មើសទាំងនេះកើតឡើងទាំងយប់ទាំងថ្ងៃ ដោយប្រើប្រាស់គោយន្តកន្ត្រៃជាច្រើនគ្រឿង ឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្នុងខេត្តព្រះវិហារ ឆ្ពោះទៅកាន់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ប្រភពព័ត៌មានបានរាយការណ៍ថា ក្រុមអ្នកដឹកឈើបានបើកបរឆ្លងកាត់មុខស្នាក់ការប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីបរិស្ថាន ដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបឡើយ។ស្ថានភាពនេះនាំឱ្យមានការចោទប្រកាន់ថា មន្ត្រីមូលដ្ឋានមួយចំនួនមិនត្រឹមតែអសកម្មក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការសមគំនិតជាមួយក្រុមឈ្មួញ ដោយប្រមូលលុយជាថ្នូរនឹងការបើកដៃឱ្យមានការដឹកជញ្ជូនឈើដោយសេរី។សកម្មភាពនេះកំពុងដើរផ្ទុយស្រឡះពីបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលតែងតែជម្រុញឱ្យមានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់។ សាធារណជនសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត នឹងមានវិធានការក្តៅ ដើម្បីស៊ើបអង្កេត និងដាក់ទណ្ឌកម្មចំពោះមន្ត្រីខិលខូច ព្រមទាំងការពង្រឹងការបង្ក្រាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព ដើម្បីការពារសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

ពលរដ្ឋភូមិទួលតាសេក ត្អូញត្អែររឿងផ្លូវលំមួយខ្សែរងការខូចខាតធ្ងន់ធ្ងរ ក្លាយជាជង្ហុកថ្លុកក្របី ពិបាកធ្វើដំណើរយ៉ាងខ្លាំង

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានសម្តែងការត្អូញត្អែរ និងអំពាវនាវសុំជំនួយពីអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយដោះស្រាយបញ្ហាផ្លូវលំមួយខ្សែនៅក្នុងមូលដ្ឋាន ដែលបានខូចខាតប្រែជាជង្ហុកធំៗ និងបែកភក់រអិល ធ្វើឱ្យការធ្វើដំណើរជួបការលំបាកយ៉ាងខ្លាំង។តាមប្រភពព័ត៌មាន និងរូបភាពដែលប្រជាពលរដ្ឋបានផ្តល់ជូននៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ផ្លូវលំមួយខ្សែនេះបានរងការខូចខាតជាច្រើនឆ្នាំមកហើយ ដោយពុំទាន់មានការជួសជុលឡើងវិញនោះទេ។ស្ថានភាពផ្លូវកាន់តែអាក្រក់ខ្លាំងនៅរដូវវស្សា ដោយសារមានទឹកដក់ថ្លុកធំៗ និងភក់ជ្រាំ ដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ។អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងភូមិទួលតាសេក សូមសំណូមពរយ៉ាងទទូចដល់អាជ្ញាធរឃុំ ស្រុក ខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ និងជួសជុលផ្លូវមួយខ្សែនេះឡើងវិញ…

កម្លាំងចម្រុះខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងស្រុកជីក្រែង និងបានបំផ្លាញវត្ថុតាងនៅនឹងកន្លែង

ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីបទល្មើសនេសាទប្រើប្រាស់របាំងសាច់ស្បៃមុង កម្លាំងចម្រុះសរុបចំនួន ១២នាក់ ដោយប្រើប្រាស់កាណូតចំនួន ០៣គ្រឿង ដឹកនាំដោយលោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផលដំដែក បានចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ (ស្បៃមុងដែលមានក្រឡាតូចជាង ០,៥ មីលីម៉ែត្រ) នៅក្នុងតំបន់គ្រប់គ្រងជលផល ត្រង់ចំណុចប្រអប់តាជិន ស្ថិតក្នុងភូមិព្រៃអង្គរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។សមាសភាពកម្លាំងចម្រុះដែលបានចូលរួមក្នុងប្រតិបត្តិការនេះ រួមមាន៖

កម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ

ខេត្តសៀមរាប÷នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងចម្រុះសរុប ១១ នាក់ (ដឹកនាំដោយលោក ស៊ិន គក់ ប្រធានស្នាក់ការ និងលោកវរសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប) អមដោយកាណូត ៣ គ្រឿង បានចុះល្បាត និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់បាន ១ ករណី នៅចំណុចលូធំខាងកើត ត្រស់ក្រាវ និងទំនប់ដាច់ ឃុំអន្លង់សំណរ ស្រុកជីក្រែង។ វត្ថុតាងដែលត្រូវបានបំផ្លាញចោលនៅនឹងកន្លែង៖

ទេសចរជាតិ និងអន្តរជាតិប្រមាណ ១ពាន់ នាក់ចូលរួមព្រឹត្តិការណ៍ជិះកង់នៅលើទឹកដីអង្គរ ដើម្បីអបអរសាទរព្រឹត្តការណ៍សមរាត្រី

‎នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងទេសចរណ៍ ក្រោមប្រធានបទ កីឡាផ្សាភ្ជាប់នឹងទេសចរណ៍ ក្នុងបរិយាកាសសប្បាយ រីករាយ នៃយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងអបអរសាទរព្រឹត្តិការណ៍សមរាត្រី ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមប្រមាណ ១ពាន់២០០នាក់។ ‎ ‎មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងកោតសរសើរចំពោះស្មារតីចូលរួមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលនេះនដែលនេះ បានបង្ហាញពីសកម្មភាពរួមគ្នាក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសក្ដានុពលទេសចរណ៍នៅក្នុងខេត្តសៀមរាបទៅកាន់ពិភពលោក តាមរយៈការផ្សព្វផ្សាយរបស់យើងទាំងអស់គ្នា។ ‎ឯកឧត្ដមរដ្ឋមន្រី្តមានប្រសាសន៍ថា ក្រសួងទេសចរណ៍ នឹងសហការជាមួយរដ្ឋបាលខេត្តសៀមរាប…

កម្លាំងចម្រុះដឹកនាំដោយលោកសរ ម៉ាប់ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ឧបករណ៍ស្បៃមុង) នៅស្រុកជីក្រែង

ខេត្តសៀមរាប÷ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦កម្លាំងចម្រុះសរុបចំនួន ២៦នាក់ ប្រើប្រាស់កាណូត ០៣គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ (ស្បៃមុងដែលមានក្រឡាតូចជាង ០,៥ មីលីម៉ែត្រ) នៅក្នុងតំបន់គ្រប់គ្រងជលផល ស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាបដឹកនាំដោយលោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផលដំដែកដោយមានកម្លាំងចម្រុះដែលបានចូលរួមក្នុងប្រតិបត្តិការនេះ រួមមាន៖

កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់គ្រប់គ្រងជលផល ជាប់ព្រំប្រទល់ខេត្តសៀមរាប និងកំពង់ធំ

ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលកំពង់ក្តី បានសហការយ៉ាងសកម្មជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប និងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ដោយមានការដឹកនាំផ្ទាល់ពីលោក អនុសេនីយ៍ទោ ឃ្លាំង ទិត្យ និងលោក លុយ សុភាព អនុប្រធានប្រតិបត្តិការសឹករងខេត្តកំពង់ធំ បានចុះប្រតិបត្តិការល្បាត ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់គ្រប់គ្រងជលផល។ ប្រតិបត្តិការនេះ មានការចូលរួមពី៖

អាជ្ញាធរខេត្តសៀមរាប បន្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបន្តដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ដ្រស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីពង្រឹងការការពារធនធានជលផល និងអភិរក្សពូជត្រីក្នុងរដូវបិទនេសាទ។ ក្នុងសកម្មភាពចុះបំពេញបេសកកម្មនោះ លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ មានលប រ៉ាវ ដាក់លើសប្រវែង ចំនួន៥របាំង។ ក្នុងនោះបានកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ក្បាលលបចំនួន ១០គ្រឿង របាំងសាច់អួនប្រវែង…