ធ្លាយព័ត៌មានប្តឹងទៅសង្កាត់ថា អភិបាលរងខេត្តពោធិ៍សាត់ម្នាក់ កំពុងកាងបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅស្រុកភ្នំក្រវាញ
(ខេត្តពោធិ៍សាត់)៖ មានសេចក្តីរាយការណ៍ដ៏រសើបមួយបានទម្លាយថា បច្ចុប្បន្នភាពអាជីវកម្មឈើខុសច្បាប់កំពុងកើតមានយ៉ាងពេញបន្ទុក នៅតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមលេសប្រមូលផលអនុផលព្រៃឈើក្នុងគម្រោងទំនប់ទី២ តំបន់អូរដា។ អ្វីដែលគួរឱ្យតក់ស្លុត គឺប្រភពបានអះអាងថា មានមន្ត្រីជាន់ខ្ពស់កម្រិត “អភិបាលរងខេត្ត” ម្នាក់ ជាអ្នកកាង និងកាន់កញ្ចប់លុយ ដើម្បីបិទមាត់សមត្ថកិច្ច និងប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមប្រភពព័ត៌មាន បានទម្លាយអត្តសញ្ញាណមេឈ្មួញធំៗចំនួន ៤ នាក់ ដែលកំពុងធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើយ៉ាងស្រស់ៗ៖១. ឈ្មោះ យាយទៀង (ហៅ ទៀង បាត់ដំបង)២. ឈ្មោះ ង៉ោល (ហៅ…
