Month: May 2025

ក្រុងស្ទឹងសែននិងក្លាយជាក្រុងទេសចរណ៍ក្រោមការអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំដ៏ឆ្លាតវៃ

ខេត្តកំពង់ធំ÷ អភិបាលខេត្តកំពង់ធំ ឯកឧត្តម នួនផារ័ត្ន បានអញ្ជើញជួបជុំសំណេះសំណាលអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីរប្រធានមន្ទីរ អភិបាលស្រុក ក្រុង និងអង្គភាពជុំវិញខេត្តកំពង់ធំ។ ឯកឧត្តមបានមានប្រសាសន៍ថាការចូលរួមជួបជុំអាហារសាមគ្គីនេះក្នុងគោលបំណងសម្របសម្រួលនិងពង្រឹងភាពរួបរួមសហការជាមួយគ្នាដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងខេត្តឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា! ការជួបជុំនេះ ត្រូវបានរៀបចំក្នុងបរិយាកាសសាមគ្គីភាព និងមិត្តភាព និងការសហការរវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយសកម្មភាពអភិវឌ្ឍន៍ ធានាបាន រាល់ព័ត៌មានដែលផ្សព្វផ្សាយជូនដល់សាធារជនមានភាពត្រឹមត្រូវ និងរិះគន់ដើម្បីស្ថាបនា ។ក្រៅពីនេះក៏មានការលើកឡើងអំពីជំនួយ និងការគាំទ្រពីកងកម្លាំងប្រដាប់អាវុធ ដែលជាភាគីសំខាន់ក្នុងការជួយធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងតំបន់ ។ ឯកឧត្តមក៏បានមានប្រសាសន៍បន្ដថាការអភិវឌ្ឍន៍ក្រុងស្ទឹងសែននេះគឺដើម្បីជៀសវាងជាខេត្តមួយសម្រាប់តែឆ្លងកាត់ឱ្យក្លាយជាខេត្តដែលទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឲ្យមកលេងនិងស្នាក់នៅឱ្យបានកាន់តែច្រើនឡើង ។ អ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមអាហារសាមគ្គីនិង ដែលកំពុងបំពេញបេសសកម្មនៅក្នុងខេត្តកំពង់ធំ សូមថ្លែងអំណរគុណចំពោះឯកឧត្តមនួនផារ័ត្ន អភិបាលខេត្តកំពង់ធំយ៉ាងជ្រៀលជ្រៅ…

រោងសិប្បកម្មអត់ច្បាប់របស់លោក រិទ្ធ ជាភាគហ៊ុនជាមួយមេព្រៃមែនទេបានជាមិនឃើញចុះបង្ក្រាបចុះបង្រាប?

ខេត្តឧត្តរមានជ័យ៖ រោងសិប្បកម្មអត់ច្បាប់ដ៏ធំរបស់លោក រិទ្ធ ត្រូវបានពលរដ្ឋរិះគន់ថាជាដៃជើងឬភាគហ៊ុនជាមួយមេព្រៃទើបមេព្រៃមិនហ៊ានចុះបង្ក្រាប។យោងតាមប្រភពព័ត៌មានពីមូលដ្ឋានបានឲ្យដឹងថារោងសិប្បកម្មដែលបើករាប់សិបឆ្នាំ នៅក្នុងភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលតាមក្លោងទ្វារវត្តទួលទ្រាស ចម្ងាយប្រហែល ១៥០ ម៉ែត្រនៅជិតទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងផងដែរនោះ បានធ្វើសកម្មភាពបើកធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ តែមិនដែលឃើញមន្ត្រីជំនាញចុះបង្ក្រាបសោះឡើយ សង្ស័យតែជាខ្សែស្រលាយរបស់មេព្រៃទាំងនោះក៏មិនដឹង ទើបបានជាអស់លោកមិនដែលចុះចាប់បង្ក្រាប។ ជាក់ស្ដែងនៅ ថ្ងៃ អង្គារ៍ ទី ២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៤និង ៣០នាទីល្ងាច អ្នកសារព័ត៌មានបានចុះទៅថតយករូបភាព គោយន្ដកន្ត្រៃមួយគ្រឿងដឹកជញ្ជូនឈើចូលរោងសិប្បកម្មម្ចាស់ឈ្មោះ រិទ្ធយ៉ាងរលូនដោយគ្មានរំខានដល់មន្ត្រីជំនាញនោះឡើយ។ពាក់ព័ន្ធនឹងបើកសិប្បកម្មគ្មានច្បាប់ត្រូវបានលោក រិទ្ធម្ចាស់សិប្បកម្មបានឆ្លើយតបតាមទូរស័ព្ទថា លោកបានរត់ការធ្វើច្បាប់ដោយបានប្រគល់លុយឲ្យលោក…

ពលរដ្ឋឃុំអន្លងសំណរយល់ដឹងនិងចូលរួមគោរពច្បាប់បិទនេសាទក្នុងឆ្នាំ២០២៥

ខេត្តសៀមរាប ស្រុកជីក្រែង÷នៅព្រឹកថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២៥ មន្ត្រីសាលាស្រុកជីក្រែង លោកម៉ូវជា អភិបាលរងស្រុកក្រែងនិងលោក ស ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផលនិងលោក អ៊ុយវ៉ាន់នី ព្រមទាំងកម្លាំងយោធា និងសហគមន៍ភូមិមាត់ខ្លា ចុះផ្សព្វផ្សាយច្បាប់បិទនេសាទនៅក្នុងរដូវវស្សាឆ្នាំនេះ ដោយមានពលរដ្ឋរស់នៅភូមិមាត់ខ្លា ឃុំអន្លងសំណរ ស្រុកជីក្រែងចំនួន ៣៦៨ នាក់បានចូលរួមក្នុងការផ្សព្វផ្សាយច្បាប់បិទនេសាទនេះ។

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»

ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ចុះមូលដ្ឋានខេត្តសៀមរាប លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម…

សកម្មភាពដឹកជញ្ជូននិងបើកសិប្បកម្មអត់ច្បាប់កើនឡើងសង្ស័យជាឆ្នាំងបាយរបស់មន្ត្រីជំនាញ

ខេត្តឧត្តរមានជ័យ÷ រោងសិប្បកម្មកែច្នៃឈើប្រណិតដុះស្លែជាច្រើនកន្លែងសង្ស័យគ្មានច្បាប់អនុញ្ញាតិ បានបើកកែច្នៃឈើជាច្រើនឆ្នាំមកហើយមិនដែលឃើញមានសមត្ថកិច្ចណាចុះបង្ក្រាបម្ដងណាសោះ។យោងតាមសេចក្តីរាយការណ៍ពីរអ្នកឃ្លាំមើលបទល្មើសបានអោយដឹងថាទីតាំងសិប្បកម្មទាំងនេះស្ថិតនៅជិត ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ខ្សែកាប ចូលតាមច្រកក្លោងទ្វារវត្តអន្លង់វែង ដល់ផ្លូវបំបែកជាបួនបត់ខាងឆ្វេងដៃ តាមផ្លូវគ្រួសក្រហម ចម្ងាយពីផ្លូវជិត ២០០ ម៉ែត្រ ក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ពលរដ្ឋរិះគន់ថាបើគ្មានការបើកដៃពីអាជ្ញាធរឬមន្ត្រីជំនាញនៅទីនោះម្ល៉េះសិប្បកម្មទាំងនេះមិនអាចបើកយ៉ាងរលូនរាប់ឆ្នាំដូច្នេះទេ! សកម្មភាពទាំងនេះបានធ្វើឲ្យព្រៃឈើរលាយហិនហោចពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែមន្រ្ដីគ្រាប់ល្ពៅទាំងនោះយកច្បាប់អង្គុយលើគ្មានការអនុវត្ត។ជាក់ស្តែងគំនរឈើប្រណិតជាច្រើន ដាក់ពង្រាយយ៉ាងអនាធិបតេយ្យនៅទីនោះ តែគ្មានមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានបង្ក្រាបសោះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្បែរៗនោះ ដាក់ការសង្ស័យថាទីតាំងបទល្មើសបំផ្លាញព្រៃឈើជាច្រើនកន្លែងនេះ ជាកន្លែងឆ្នាំងបាយ ឬក៏ជាប្រភពចំណូលរបស់ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងស្រុកអស់ហើយក៏មិនដឹង ទើបបានជាបើកដៃឲ្យពួកក្រុមឈ្មួញធ្វើសកម្មភាពបំផ្លាញព្រៃឈើបានយ៉ាងរលូនរាប់ឆ្នាំ ដោយគ្មានការទប់ស្កាត់បង្ក្រាបយ៉ាងដូច្នេះនោះ។ ពាក់ព័ន្ធនឹងសិប្បកម្មច្រើនកន្លែងមានទាំងមានច្បាប់និងអត់ច្បាប់អ្នកសារព័ត៌មានយើងមិនទាន់ទំនាក់ទំនងសួរទៅមន្ត្រីពាក់ព័ន្ធនៅឡើយទេ តែយើងនឹងព្យាយាមរកលេខមន្ត្រីពាក់ព័ន្ធរតាមក្រោយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន​ ៥៥​ គ្រួសារ

ខេត្តកំពង់ធំ÷ នៅព្រឹកថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន​ ៥៥​ គ្រួសារ ដែលកំពុងរស់នៅតំបន់បឹងទន្លេសាប ក្នុង​ឃុំពាមបាង​ ស្រុកស្ទោង​…

ភ្ញៀវរអ៊ូរទាំរឿងរថយន្តក្រុងដឹកភ្ញៀវបង្កប់ធ្យូងពេញបាតរថយន្តធ្វើឱ្យយឺតយាវក្នុងការធ្វើដំណើរ

ខេត្តឧត្តរមានជ័យ÷ ភ្ញៀវជិះរថយន្តក្រុងនាំគ្នារអ៊ូថាខំទុកចិត្តក្រុមហ៊ុននិងការទិញសំបុត្រដើម្បីធ្វើដំណើរទៅរាជធានីភ្នំពេញឱ្យបានឆាប់ តែបែរជាជួបរថយន្ដដឹកភ្ញៀវផង ដឹកធ្យូងផង ទម្លាក់ភ្ញៀវផង ទម្លាក់ធ្យូងផង ! ពួកគាត់រំពឹងទុកថានឹងដល់គោលដៅតាមម៉ោងកំណត់ តែផ្ទុយស្រឡះ បែរជាមិនដូចបំណង ព្រោះតែក្រុមហ៊ុនមួយនេះបង្ករភាពយឺតយ៉ាវលើពីការរំពឹងទុក។ យោងតាមប្រភពព័ត៌មានពីរនាក់ឃ្លាំមើលបទល្មើសបានឲ្យដឹងថារថយន្តក្រុងដឹកភ្ញៀវចេញពីស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងទៅរាជធានីភ្នំពេញ បង្កប់ធ្យូងពេញបាតរថយន្តមិនដែលឃើញមន្ដ្រីជំនាញធ្វើការទប់ស្កាត់និងបង្ក្រាបម្ដងណាឡើុយ តើនេះក៏ព្រោះតែហោប៉ាវចំហរឡើងលើមែនទេបានជាសំងំស្ងាត់ឈឹងដូចចោរលួចសេះ។ បើយោងតាមសេចក្តីរាយការណ៍របស់ពលរដ្ឋបានឲ្យដឹងថា មានក្រុមហ៊ុនឡានក្រុង ដើរប្រមូលធ្យូងស្ទើររាល់យប់ដោយមិនញញើតច្បាប់ ព្រោះថាខ្លួនបានបង់លុយជូនសមត្ថកិច្ចនិងមន្ដ្រីមួយចំនួនតូចនៅក្នុងស្រុកអន្លង់វែងដើម្បីបិទបាំងនូវការប្រព្រឹត្តបទល្មើសរបស់ខ្លួនក្នុងការដឹងជញ្ជូនធ្យូងដោយគ្មានច្បាប់អនុញ្ញាត។ពាក់ព័ន្ធនឹងរថយន្តដឹកធ្យូងចេញពីស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង អង្គភាពសារព័ត៌មានរិទ្ធីដាវដែកមិនទាន់បានជួបសម្ភាសន៍មន្ត្រីពាក់ព័ន្ធឬមន្ត្រីជំនាញនៅឡើយទេដូច្នេះអង្គភាពយើងរង់ចាំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕ព័ត៌មានបឋម

សាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកគ្រឿងឧបភោគបរិភោគ ចូលរួមបុណ្យគ្រួសាររងគ្រោះដោយរន្ទះបាញ់

ខេត្តសៀមរាប÷ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានថា មានគ្រោះធម្មជាតិដោយសាររន្ទះបណ្ដាលឲ្យមានមនុស្សស្លាប់កាលពីវេលាម៉ោង ១៧និង១០នាទី ល្ងាចថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញ។ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានបានចាត់តាំង លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នាំយកគ្រឿងឧបភោគបរិភោគ ចូលរួមបុណ្យគ្រួសាររងគ្រោះឈ្មោះ ដុប ស្រប ភេទប្រុស អាយុ ៣៤ឆ្នាំ…

គ្រោះធម្មជាតិដោយរន្ទះបាញ់សម្លាប់មនុស្ស៣នាក់ និងរបួស២៩នាក់

ខេត្តសៀមរាប÷កាលពីវេលាម៉ោងប្រមាណជា១៦ រសៀលថ្ងៃទី១៦ ខែឧាសភា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់មួយមេលាយឡំទៅដោយផ្គរន្ទះ និង បានបាញ់នៅបរិវេណប្រាសាទអង្គរវត្ត នៅជិតទីកន្លែងលោកតារាជ បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ ស្រី២នាក់និងរងរបួស ២៩នាក់ តែមិនបានប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស នោះឡើយ ។ នៅក្នុងហេតុការណ៍នេះ អាជ្ញាធរខេត្តសៀមរាប បានចុះទៅពិនិត្យ និង សួរសុខទុក្ខជនរងគ្រោះដោយ សាររន្ទះបាញ់នៅប្រាសាទអង្គរវត្ត ត្រូវនាមបញ្ជូនទៅសង្រ្គោះនៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង មន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផា) ។ តាមការបញ្ជាក់របស់លោក ឡុង កុសល អគ្គនាយករង…