Month: August 2025

ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ៖ ការអប់រំល្អគឺជាកូនសោសម្រាប់ដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ

(កំពង់ធំ)៖ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ថ្លែងថាការអប់រំល្អគឺជាកូនសោសម្រាប់ដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ។ លោកថ្លែងយ៉ាងដូច្នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងប័ណ្ណសរសើរដល់សិស្សានុសិស្សឆ្នើម នៃសាលាគ្រាប់ពូជល្អឆ្នាំសិក្សា ២០២៤-២០២៥ ជិត៨០០នាក់ នៅភោជនីយដ្ឋាន ឡូវ គឹម សេង ខេត្តកំពង់ធំ ថ្ងៃទី៣១ ខែសីហាឆ្នាំ ២០២៥ ។ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានលើកឡើងថា មូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើគុណធម៌ និងសុខភាពល្អមាំមួន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥…

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាននិងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាននិងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបាន ពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដីវត្តអារាមទាំង១៦២វត្តទូទាំងខេត្តសៀមរាប នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីដែលបង្កឡើងដោយកងទ័ពឈ្លានពានរបស់ទាហ៊ានថៃតាមបន្ទាត់ព្រំដែន និយាយដោយឡែកនៅវត្តរាជបូណ៌ ក្រុងសៀមរាប នារសៀលថ្ងៃនោះដែរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ បាននិមន្តដឹកនាំរៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីដែលបង្កឡើងដោយកងទ័ពឈ្លានពានរបស់ទាហ៊ានថៃតាមបន្ទាត់ព្រំដែន ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប…

អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីរុក្ខទិវាថ្នាក់ខេត្ត នៅតំបន់គីឡូម៉ែត្រ៤៤ ក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីរុក្ខទិវាថ្នាក់ខេត្ត នៅតំបន់គីឡូម៉ែត្រ៤៤ ក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥។ ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ការដាំដើមឈើនាពេលនេះ គឺជាការបន្តនូវវប្បធម៌ ប្រពៃណីដ៏ល្អ ដែលមានតាំងពីយូរលង់មកហើយ ដើម្បីអភិវឌ្ឍន៍ និងថែរក្សាព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏ មានតម្លៃរបស់ជាតិ និងមនុស្សជាតិទូទៅ ។…

លោក ហាក់ ម៉ុងហួត អញ្ជើញក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហម

ខេត្តកំពង់ធំ ÷លោកហាក់ ម៉ុងហួត អញ្ជើញក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង១.៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ លូ១កន្លែង នៅភូមិអណ្តូងពោធិ៍ គម្រោងសាងសងផ្លូវបេតុងអាមេប្រវែង ៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិគុហ៍បារែង និងភូមិភូមិគ្រើល ប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង១.៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ លូ១កន្លែង ស្ថិតនៅភូមិអណ្តូងពោធិ៍ គម្រោងសាងសងផ្លូវបេតុងអាមេប្រវែង ៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅភូមិគុហ៍បារែង និងភូមិភូមិគ្រើល ប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥។ មានប្រសាសន៍ក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង…

សកម្មភាពសិស្សប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥នៅខេត្តសៀមរាប

ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៥នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១៣ ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេសវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ដោយឡែកនៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩ ក្នុងក្រុងសៀមរាបក្រោមវត្តមានឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ…

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥ នៅមណ្ឌលវិទ្យាល័យកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកប្រធានវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥ នៅមណ្ឌលវិទ្យាល័យកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្តកំពង់ធំ កងកម្លាំងទាំង៣ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត អង្គភាពប្រឆាំងអំពើពុករលួយACU លោកប្រធានមណ្ឌល លោកគ្រូអ្នកគ្រូជាអនុរក្សផងដែរ។ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានឱ្យដឹងថាក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនទាំងអស់បាន​ចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី/ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ។…

អភិបាលស្រុកតាំងគោក ជួបសំណេះសំណាលជាមួយសិស្សត្រៀមប្រឡងបាក់ឌុប មានជីវភាពលំបាក ២៩នាក់ និងជូនពរឱ្យជាប់គ្រប់ៗគ្នា

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្សក្រីក្រចំនួន២៩នាក់ មកពី ៣វិទ្យាល័យនៃស្រុកតាំងគោក ដែលនឹងត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅខេត្តកំពង់ធំ ។ លោក ហាក់ ម៉ុងហួត បានផ្តាំផ្ញើសាកសួរសុខដល់ក្មួយៗសិស្សានុសិស្ស ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងតែងតែជំរុញឲ្យស្វែងយល់ពីការលំបាករបស់ក្មួយៗនៅពេលមកប្រឡង ទាំងការស្នាក់នៅ ហូបចុក និងការធ្វើដំណើរទៅមណ្ឌលប្រឡង។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ដែរថា ជំនាន់នេះពិតជាមានសំណាងណាស់ដែលមានឱកាសអង្គុយរៀន ក្រោមម្លប់សន្តិភាព…

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ច៣ចំណុចដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន និងបានប្រគល់ភារកិច្ចសំខាន់ៗ ចំនួន ៣ចំណុច ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ និងស្ថាប័នពាក់ព័ន្ធ ដែលត្រូវអនុវត្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ នៅក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ បានថ្លែងនូវការដឹងគុណជានិច្ច និងបាន​គោរពវិញ្ញាណក្ខន្ធ របស់វីរៈយុទ្ធជនយើង ដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព…

មន្ត្រីសង្ឃ និងពុទ្ធបរិស័ទក្រុងបាត់ដំបងនិងខេត្តសៀមរាបនាំយកវិទ្យុទាក់ទង នឹងស្បៀងអាហារ ផ្តល់ជូនកងទ័ពជួរមុខ ក្នុងខេត្តព្រះវិហារ

មន្ត្រីសង្ឃ និង ពុទ្ធបរិស័ទក្រុងបាត់ដំបង និង ខេត្តសៀមរាប ដឹកនាំដោយព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស ព្រះអនុគណក្រុងបាត់ដំបង និង ព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ បាននាំយក វិទ្យុទាក់ទង ស្បៀងអាហារ នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយឧបត្ថម្ភពីព្រះចៅអធិការទាំង២៨វត្តនៃក្រុងបាត់ដំបង រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទវត្តខ្មែរបាលិលេយ្យ សហរដ្ឋអាមេរិច និង សប្បុរសជនខ្មែរក្នុងប្រទេស…