Month: September 2025

លោកស្នងការនគរបាលខេត្តកំពង់ធំ ដៃម្ខាងដឹកនាំកងកម្លាំងការពារជាតិមាតុភូមិ ដៃម្ខាងទៀតដឹកនាំកងកម្លាំងចាប់យកកុសលផលបុណ្យ ក្នុងវិស័យព្រះពុទ្ធសាសនា

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្ត ទេពនិម្មិត(ហៅវត្តធម្មយុត្តិ) ស្ថិតនៅក្នុងភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ថ្លែងនៅក្នុងកម្មវិធីនេះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានបូជាផ្កាភ្ញី ទៀនធូប ជូនចំពោះព្រះរតនត្រ័យ…

អភិបាលស្រុកតាំងគោក ចុះសួរសុខទុក្ខនឹងនាំយកអំណោយប្រគល់ជូនអតីតអភិបាលរងស្រុក អតីតមេឃុំ កំពុងសម្រាកព្យាបាលជំងឺ និងចាស់ជរា២២នាក់

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខរៀមច្បងអតីតអភិបាលរងស្រុក អតីតមេឃុំ និងមេឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះចំនួន៦រូប និងបន្តចែកអំណោយជូនលោកយាយលោកតា២២នាក់ នៅឃុំច្រនាង និងឃុំស្វាយភ្លើង ស្រុកតាំងគោកខេត្តកំពង់ធំ។ នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ ដោយលោកមិនបោះបង់និងបំភ្លេចរៀមច្បងដែលបានតស៊ូបំរើប្រជាពលរដ្ឋកន្លងមកឡើយ។ លោកអភិបាលស្រុក ក៏បានកោតសរសើរនូវស្នាដៃជាច្រើនរបស់រៀមច្បងដែលបានបន្សល់ទុក្ខឱ្យអ្នកបន្តវេនដើម្បីខិតខំបំរើប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យរៀមច្បងថែរក្សាសុខភាព ប្រុងប្រយ័ត្នចំណីអាហារចៀសវាងប៉ះពាល់ដល់សុខភាព។ នាឱកាសនោះដែរ ចំពោះលោកយាយ លោកតាចាស់ជរាចំនួន២២នាក់ លោក ហាក់…

ក្រុមគ្រួសារវីរៈកងទ័ពខ្មែរដែលត្រូវចាប់ខ្លួនជាឈ្លើយសឹក ទទួលអំណោយសប្បុរសធម៌

ខេត្តសៀមរាប ÷ក្រុមគ្រួសារវីរៈកងទ័ពខ្មែរដែលត្រូវចាប់ខ្លួនជាឈ្លើយសឹក ទទួលអំណោយសប្បុរសធម៌របស់ក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែមនៅរាជធានីភ្នំពេញតាមរយៈពីរដ្ឋបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០២៥ ក្រុមគ្រួសារចំនួន២០គ្រួសាររបស់វីរៈកងទ័ពខ្មែរដែលត្រូវចាប់ខ្លួនជាឈ្លើយសឹកក្រោយពីបទឈប់បាញ់ដោយភាគីថៃកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ចំនួន២០នាក់ (២នាក់ត្រូវបានដោះលែង) ត្រូវបានអំណោយរបស់សប្បុរសធម៌ក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម(Good Time)នៅរាជធានីភ្នំពេញ ដែលបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ។ ពិធីជួបសំណេះសំណាលនេះដែរគឺធ្វើនៅសាលាខេត្តសៀមរាប ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តសៀមរាប និង ឯកឧត្តមឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត នាយរងយោធភូមិភាគទី៤ទទួលបន្ទុកមេរងទិសទី១ប្រាសាទព្រះវិហារ ព្រមទាំងសប្បុរសជនក្រុមកីឡាករប្រកួតវាយសីមិត្តភាពក្លឹបហ្គូដថែម(Good Time)ចូលរួមផងដែរ ។លោក លី…

កិច្ចប្រជុំលើកទី៤ ស្តីពីការពិនិត្យគម្រោងវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨

(កំពង់ធំ)៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លី វេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្តកំពង់ធំ ដឹកនាំ​កិច្ចប្រជុំលើកទី៤ ស្តីពីការពិនិត្យឡើងវិញនូវគម្រោង​សកម្មភាពដែលផ្តល់ដោយមន្ទីរ អង្គភាព ក្រុង ស្រុក ដើម្បីរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ នៅសាល់ប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តម បានលើកឡើងថា បន្ទាប់ពីកិច្ចប្រជុំ​ណែនាំ​កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ​កសាង​​ផែនការខេត្តបានប្រមូលទិន្នន័យ ធាតុចូល​ពីមន្ទីរ អង្គភាព ក្រុង ស្រុក នានា ដើម្បីរៀបចំជា​តារាង​គម្រោងវិនិយោគ។…

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស្បៀងអាហារ គ្រឿង​ឧបភោគ​បរិភោគ​ជំនួយ​ឧបត្ថម្ភ​ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ទៅផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស្បៀងអាហារ គ្រឿង​ឧបភោគ​បរិភោគ​ជំនួយ​ឧបត្ថម្ភ​ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ទៅផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ ដែល​កំពុងរស់នៅក្នុងផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច អំណោយរបស់សម្តេចតេជោ​ ធិបតី នៅស្រុកសន្ទុក ខេត្តកំពង់ធំ (កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកជំនួយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម…

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ

កម្លាំងជំនាញចម្រុះ ចុះបង្ក្រាបទល្មើសនេសាទបឹងទន្លេសាប បានកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ទៅនឹងកន្លែង មានរបាំងសាច់អួនក្រឡាញឹក ឡុកសាច់អួន លូឬលប បង្គោលកូនឈើ និងចាក់លែងកូនត្រីចម្រុះចូលទន្លេវិញ។ (កំពង់ធំ)÷ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី ចូលរួមជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និងកម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចគោល(លើពៅវើយ) ឃុំពាមបាង ស្រុកស្ទោង…

អាជ្ញាធរខេត្តជម្រុញដល់អាជ្ញាធរក្រុង ស្រុក យកចិត្តទុកដាក់គ្រួសារជនភៀសសឹក ពីសុខភាពអនាម័យ និង ពលករវិលពីប្រទេសថៃ

ខេត្តសៀមរាប÷ អាជ្ញាធរខេត្តជម្រុញដល់អាជ្ញាធរក្រុង ស្រុក យកចិត្តទុកដាក់គ្រួសារជនភៀសសឹក ពីសុខភាពអនាម័យ និង ពលករវិលពីប្រទេសថៃ និង ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី គណៈអភិបាលខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព…

កម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាបបទល្មើសកាប់បំផ្លាញចោលឧបករណ៍ស្បៃមុងខុសច្បាប់នៅនឹងកន្លែង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ បានចូលរួមជាមួយកម្លាំងគណៈបញ្ចាការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរង នៃគណៈអភិបាលរងស្រុកកំពង់ស្វាយ បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដីស្រែរបស់ប្រជាពលរដ្ឋ នៅចំណុចអាងទឹក(472680,1400403) តាឃឹម ឃាង ស្ថិតនៅក្នុងភូមិសាស្រ្ភភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំកម្លាំងចូលរួមជាមួយលោកអនុសេនីយ៍ឯក ឈួន គឹមណាន…

អភិបាលខេត្តកំពង់ធំ សំណេះសំណាស និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅឃុំបាក់ស្នា ស្រុកបារាយណ៍

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សំណេះសំណាសជាមួយប្រជាពរដ្ឋ និងពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិប៉ាក់ស្នាក្រោម ទៅកាន់ភូមិកំពង់ក្របី ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ ឯកឧត្តម បានបញ្ចាក់ថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំ មានហេដ្ឋារចនាសម្ព័ន្ធ ដែលជាចរន្តសេដ្ឋកិច្ចមួយ ក្នុងសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែជីវភាពប្រជាពលរដ្ឋ…