ខេត្តសៀមរាប÷អាជ្ញាធរបានបញ្ឈប់សកម្មភាពអាជីវកម្មជីកយកអាចម៌ដីលក់ មានជម្រៅជ្រៅលើសពីច្បាប់អនុញ្ញាត ដែលអាជីវកម្ម ឈ្មោះ(ឡិក ណូរី)ភេទស្រី អាយុ៤៤ឆ្នាំ ទទួលបានអាជ្ញាប័ណ្ណច្បាប់ឲ្យជីកស្តារត្រពាំងបុរាណ មួយឈ្មោះត្រពាំងកូនសត្វ ស្ថិតនៅ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។អាជ្ញាធរជំនាញបានបញ្ជាក់ថាម្ចាស់អាជីវកម្ម

ដែលមានច្បាប់អនុញ្ញាតឲ្យជីកស្តារត្រពាំងខាងលើនេះ ជីកជ្រៅហួសច្បាប់កំណត់ !ម្ចាស់អាជីវកម្មមិនគោរពច្បាប់របស់មន្ត្រីជំនាញ បានបន្តជីកមានជម្រៅរហូតទៅជាង១០ម៉ែត្រ ដែលម្ចាស់អាជីវកម្ម រំលោភលើអាជ្ញាប័ណ្ណច្បាប់អាជីវកម្ម ដែលបានអនុញ្ញាត ។ក្រោយពីបានពិនិត្យជាក់ស្តែងមន្រ្តីជំនាញនិងលុប បានអញ្ជើញម្ចាស់អាជីវកម្មបញ្ឈប់ជាបន្ទាន់ និងធ្វើកិច្ចសន្យា កាលពីពេលកន្លងទៅនេះ ម្ចាស់អាជីវកម្មបានសារភាពទទួលកំហុស បានកាយត្រពាំងកូនសត្វ ខុសពីការអនុញ្ញាត ខាងលើនេះពិតប្រាកដមែន និង បានយល់ព្រមផ្អាកជីកស្តារត្រពាំងកូនសត្វ និងលប់ទីតាំងដែលមានជម្រៅជ្រៅ ឲ្យបានត្រឹមត្រូវតាមលិខិតអនុញ្ញាត និង បញ្ឈប់ការដឹកដីចេញ ពីទីតាំងត្រពាំងកូនសត្វ ។ ក្នុងនោះបើម្ចាស់អាជីវកម្ម មិនបានអនុវត្តតាមការសន្យាដូចមានចែងក្នុងចំណុចទី២ ក្រុមការងារចាត់វិធានការតាមផ្លូវច្បាប់ ។ ក្នុងករណីនេះតើលោកមេឃុំ អភិបាលស្រុក អាជ្ញាធរជាតិអប្សរាបានដឹងដែរឬទេ ? កុំឲ្យប្រជានុរាស្ត្រស្រែកថា កន្ទេលធំបន្លំដេក ក្បាលទំពេកបន្លំកោរនោះ ផល។




ក្នុងសកម្មភាពនេះប្រជាពលរដ្ឋទទឹងរងចាំចំណាត់ការរបស់មន្ត្រីជំនាញបន្តទៅទៀត ចំពោះម្ចាស់អាជីវកម្មនៅ កន្លែងផ្សេងទៀតដែលកំពុងដំណើរការជីកស្តារអាងជាច្រើននៅក្នុងក្រុងសៀមរាប ដែលមានជម្រៅលើសពីអនុវត្តទៅលើអាជីវកម្មខាងលើទៅទៀត រណ្តៅដីដែលក្រុមឈ្មួញសម្រុកដឹកចេញនោះ កំពុងបង្កហានិភ័យទៅដល់បងប្អូនប្រជាពលរដ្ឋ សត្វពាហនះ ។ ក្នុងនោះគេមិនដែលឃើញមានរបងហុំព័ទ្ធរណ្តៅដែលក្រុមឈ្មួញជីកនោះទេ ពលរដ្ឋបាននិយាយថាស្តារអាងទឹកនីមួយៗមិនក្រោមជម្រៅ១៥ម៉ែត្រ៕




