ខេត្តសៀមរាប ស្រុកបាគង÷ កាលពីម៉ោង១០និង០៥នាទី ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណី ភ្លើងឆេះផ្ទះ ស្ថិតនៅចំណុចភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប ចេញជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យ ។


ក្នុងករណីអគ្គិភ័យនេះ បានបណ្ដាលមកពីទុសេ្សខ្សែភ្លើង ធ្វើឲ្យខូចខាតផ្ទះចំនួន០១ខ្នង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។
ក្រោមការដឹកនាំបញ្ជារបស់លោក សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ជានិច្ចជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗក្នុងខេត្ត ។ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ៕