ខេត្ត សៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០បានសហការចុះបង្ក្រាបបទល្មើសសត្វព្រៃនៅអាហា រដ្ឋា ន ចំនួន ៣ ទីតាំងនៅ សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប ក្រោយ ទទួល ព័ត៌មាន ថា អាហា រដ្ឋា ន ទាំងនេះ បាន យក សាច់សត្វ ព្រៃ មក ធ្វើ ម្ហូបអាហារ លក់ ជូន ភ្ញៀវ មិនញញើតច្បាប់។

សមត្ថកិច្ច បញ្ជាក់ថា អាហា រដ្ឋា ន ទាំង ៣ កន្លែង ដែល ត្រូវ ចុះបង្ក្រាប រួមមាន ១-អាហា រដ្ឋា ន ម្លប់ មហា ហេង ស្ថិតនៅ ភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង សៀមរាប ដោយ រឹបអូស បាន សត្វ ទោម ងាប់ ចំនូ ន ១១ ក្បាល លលក ងាប់ ចំនួន ៥០ ក្បាល និង ចាប ស្រូវ ងាប់ ចំនួន ២៣០ ក្បាល ។
២- អាហា រដ្ឋា ន ថា រី ម៉ាក់ ប្រាង្គ ស្ថិតនៅ ភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង សៀមរាប ដោយ រឹបអូស បាន សាច់ជ្រូក ព្រៃ ស្រស់ ចំនួន ៣ គីឡូក្រាម លលកទ្រាំង ងាប់ ចំនួន ៣៧ ក្បាល ចាប ស្រូវ ងាប់ ចំនួន ១៥០ ក្បាល និង ក្រួច អ៉ឺ ត ងាប់ ចំនួន ១០ ក្បាល ។
៣- អាហារ ដ្ឋា ន សម្រស់ ម្លប់ ម៉ាក់ ប្រាង្គ ថ្មី ស្ថិតនៅ ភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង សៀមរាប ដោយ រឹបអូស បាន សាច់ អ ន្ស ង ស្រស់ ចំនួន ៣.៣ ០គីឡូក្រាម សាច់ជ្រូក ព្រៃ ស្រស់ ចំនួន ៥.៣ ០គីឡូក្រាម ចាប ស្រូវ ងាប់ ចំនួន ៨០ ក្បាល លលក បាយ ងាប់ ចំនួន ១០ ក្បាល និង អណ្តើក ស្រែ ងាប់ ១ ក្បាល ស្មើនឹង ០.៨ ០គីឡូក្រាម ។

ក្រោយបង្រ្កាបបានវត្ថុតាងដែលរឹបអូសបានទាំងអស់ត្រូវបានកម្លាំងជំនាញយកទៅកប់បំផ្លាញចោល នៅ ថ្នល់ និងបានព្រមានម្ចាស់ហាងឲ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត បើពុំដូច្នោះទេអាចប្រឈមមុខចំពោះមុខច្បាប់៕ប៊ុនរិទ្ធី
