សៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំការបង្ក្រាប់ ដោយលោក វរសេនីយ៍ឯក សេង វុទ្ធី មេមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប បានឃាត់រថយន្ដដឹកប្រេងមួយគ្រឿងបន្លំដឹកឈើប្រណិតធ្នង់ក្រោយឃាតរថយន្ដអ្នកបើកបររត់គេចខ្លួនបាត់ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប រហូតមកដល់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២០នេះ ទើបមន្រ្ដីជំនាញបានរុះរើនិងវះកាត់ដែកស៊ីតែនចេញដើម្បីរាប់ចំនួនឈើអោយពិតប្រាកដ។

តាមប្រភពរឹះគន់ពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្ដដឹកឈើនេះជារបស់ យាយ ម៉ៅ ដែលរកស៊ីឈើបប្រណិតហ៊ុនគ្នាជាមួយ លោក ប្រុញ ឈ្មួញឈើដុះស្លែរ ប្រចាំខេត្តសៀមរាប បានប្រើប្រាសរូបភាព រថយន្ដដឹកប្រេងបន្លំភ្នែកមន្រ្ដីជំនាញ ទើបបែកការណ៍មកជាប់អន្ទាក់សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា រថយន្តដែលឃាត់បាន ម៉ាក FUSO សណ្តោង ស៊ីតែន ស្លាកលេខភ្នំពេញ ៣C-២៨៥៩ ពណ៌ស ឆ្នូតក្រហមខៀវ ដែលសង្ស័យ ដឹក ជញ្ជួនផល អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត បានចេញពីខេត្តបន្ទាយមានជ័យ ចូលមក ខេត្តសៀមរាប ។ក្រោយពីឃាត់រថយន្តអ្នកបើកបរបានគេចខ្លួនបាត់បន្សល់ទុករថយន្តចោលក្រោយមកបានធ្វើការត្រួតពិនិត្យបានរកឃើញប្រភេទឈើដុំមួយចំនួនមិនទាន់ដឹងពីបរិមាណឈើខាងលើត្រូវបានប្រគល់ឱ្យរដ្ឋបាលព្រៃឈើបន្ទាយស្រីរក្សាទុកដើម្បីត្រួតពិនិត្យវាស់វែងជាក់ស្តែង។

លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ចាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឆ្លើយតបតាមបណ្ដាញទូស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះថា ក្រោយឃាតរថយន្ដដឹកប្រេង១គ្រឿងរួចធ្វើការឆែកឆេរ ឃើញមានវត្ថុតាងឈើប្រណិតធ្នង ក្រោយមកក៏ប្រគល់អោយ មន្រ្ដីជំនាញយកទៅរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើ បន្ទាយស្រី ដើម្បីធ្វើការវាស់វែងចំនួនឈើ និងចាត់ការតាមនិតិវិធីច្បាប់។

លោក ម៉ុង ប៊ុន លីម នាយខណ្ឌ រដ្នបាលព្រៃឈើខេត្តសៀមរាប បានអោយដឹងតាមទូស័ព្ទនៅព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២០នេះ ពេលនេះកម្លាំង មន្រ្ដីជំនាញកំពុងតែធ្វើការរុះរើ រាប់ចំនួនមានប្រភេទឈើធ្នង់សុទ្ធចំនួន ២១២ដុំ( ៩,២៧១ម៉ែត្រគូប ) វត្ថុតាងទាំងឈើនិងរថយន្ដរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើបន្ទាយស្រី ៕ប៊ុនរិទ្ធី
