កាលពីវេលាម៉ោង០៩និង១៥នាទី ព្រឹកថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៦ មានអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យ ផ្ទះលក់ពូកនិងកម្រាលពូក ស្ថិតនៅភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប បានឆេះអស់ទាំងស្រុង តែសំណាង ល្អ កាហ្គាសាំងនៅជាប់កន្លែងកើតហេតុ មិនបានរងគ្រោះឡើយ ។
តាមការបញ្ជាក់ពីកម្លាំងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ តាម (Hotline)១២៩៦ពីករណីអគ្គីភ័យ ឆេះផ្ទះភ្លាម លោកឧត្តមសេនីយត្រី សៀង ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បច្ចេកទេសហការជាមួយកងអន្តរាគមន៍





និង កងរាជអាវុធហត្ថក្រុង សរុប២៤នាក់ និង រថយន្តពន្លត់អគ្គីភ័យចំនួន០២ គ្រឿង ចុះដល់កន្លែងកើតហេតុ ក្នុងការអន្តរាគមន៍ពន្លត់អគ្គីភ័យ ។ ករណីអគ្គីភ័យ ឆេះផ្ទះលក់ពូក និង កម្រាលពូកនោះ មានម្ចាស់ឈ្មោះ ឈិន ឈាង ភេទ ប្រុស អាយុ ៥៦ឆ្នាំ មុខរបរប៉ូលីសព្រំដែន បានជួលផ្ទះទៅឲ្យឈ្មោះ នាក់ គារ៉ា ភេទប្រុសអាយុ៤០ ឆ្នំា បើកកន្លែងលក់ពូកនិងលក់បាយ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ។
ក្នុងកិច្ចអន្តរាគមន៍ពន្លត់អគ្គីភ័យនោះ ដោយមានកិច្ចសហការពីរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថ ខេត្ត ចំនួន ២គ្រឿង ,រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៣គ្រឿង និង រថយន្តពន្លត់អគ្គីភ័យផ្សារចាស់ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ ០៦រថយន្តទើបពន្លត់បានជាស្ងាពរនៅម៉ោង ១០និង២០នាទី អស់ទាំងស្រុង ។






ក្នុងករណីអគ្គីភ័យនេះ បណ្តាមកពីផ្ទុះសេរខ្សែភ្លើងធ្លាក់មកលើពូកបណ្ដាលឲ្យឆាបឆេះ និង បណ្តាលឲ្យខូចខាត ផ្ទះមានបណ្តោយ ២៥ម៉ែត្រ ទទឹង ១៣ម៉ែត្រ ដំបូលប្រកស័ង្កសី អស់ទាំងស្រុង និងខូចខាត ម៉ូតូ១គ្រឿង , ពូក ចំនួន៩០០ពូក កម្រាលពូក ៧០កម្រាល , ម៉ាស៊ីនត្រជាក់ ២គ្រឿង , ចង្រ្កានហ្គាស ១០ឈុត និង អង្ករ ១០បេ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន គិតជាទឹកប្រាក់ ប្រមាណ ១០ម៉ឺន ដុល្លា៕






