ខេត្តកំពង់ធំ÷ លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ( យោធភូមិភាគទី ៤ ) និង កម្លាំងទីបញ្ជាការស្រាល ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ
នៅថ្ងៃ សៅរ៍ ១១រោច ខែ ផល្គុន ឆ្នាំម្សាញ់ សប្តពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២៦បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និង បង្រ្កាបបទល្មើសនេសាទ នៅចំណុច ដំរីកូន លេខUTM៤៨P( ៤២៣៥០៦-១៤១១៨៦៤ ) ឃុំ ពាមបាង ស្រុក ស្ទោង ខេត្តកំពង់ធំ។


លទ្ធផលអនុវត្តបាន បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុងនៅនឹងកន្លែងរួមមាន:
   របាំងស្បៃមុងចំនួន ៣ របាំងប្រវែង  ២៧០ម៉ែត្រ ; ឡុកស្បៃមុងចំនួន ៨ គ្រឿង ; លូ ឬ លប ស្បៃមុងចំនួន ៩មាត់ ; បង្គោលចំនួន ១០០ ដើម។
កម្លាំងចូលរួមសរុបចំនួន ៨ នាក់
  កម្លាំងប្រតិបត្តិការសឹករងកំពង់ធំចំនួន ៤ នាក់ កម្លាំងសង្កាត់រដ្ឋបាលជលផលពាមបាងចំនួន ២ នាក់ កម្លាំងឧទ្យានុរក្ស(បរិស្ថាន)ពៅវើយចំនួន ២ នាក់។
មធ្យោបាយកាណូតចំនួន ៣ គ្រឿង ; ប្រើប្រាស់ប្រេងសាំងចំនួន ៤៥ លីត្រ៕