ខេត្តកំពង់ធំ÷នៅថ្ងៃ ពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២៦! កាលពីយប់ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២៦ វេលាម៉ោង ២២,៣៧ នាទីលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(ភូមិភាគ៤) និង កម្លាំងទីបញ្ជាការស្រាលប្រចាំ ឃុំពាមបាង ស្រុក ស្ទោង ខេត្តកំពង់ធំបានចេញប្រតិបត្តិការ ត្រួតពិនិត្យ និង បង្រ្កាបបទល្មើសនេសាទ នៅចំណុច ព្រែកកំពងរទេះUTM៤៨P( ៤៣៣៩២៦-១៤១៤១៣៦)ឃុំពាមបាងស្រុក ស្ទោង ខេត្តកំពង់ធំ÷ ជាលទ្ធផលអនុវត្តបាន (០១ករណី)
  ១, ធ្វើនេសាទដោយប្រើឧបករណ៍(ជនរុញ ដោយកម្លាំងម៉ាស៊ីន) វត្ថុតាងរួមមាន:


ជនមុខប្រវែង ២,៥០ ម៉ែត្រ ដងឈើ ១ គូ បាឡាជ័រប្រវែង ៦,១០ ម៉ែត្រ ទទឹង ០,៦០ ម៉ែត្រ ជម្រៅ ០,៣០ ម៉ែត្រ ភ្ជាប់ដោយម៉ាស៊ីន ម៉ាក ហ៊ីយ៉ាន់ដាយ ១៨ សេះ (០១ គ្រឿង )
ជនសង្ស័យរត់គេចខ្លួនបាត់
២,បានចុះយាម ល្បាត ក្នុងកន្លែងអភិរក្សជលផលបឹងទន្លេឆ្មារ ពុំមានសកម្មភាពបទល្មើស នៅតំបន់នោះទេ។
  កម្លាំងចូលរួមសរុប ចំនួន ១០ នាក់ កម្លាំងតំបន់សឹកចំនួន ៤ នាក់ កម្លាំងស្នងការនគរបាលខេត្ត ចំនួន ២ នាក់ កម្លាំងសង្កាត់រដ្ឋបាលជលផលចំនួន ២នាក់ កម្លាំងបរិស្ថានពៅវើយចំនួន ២ នាក់ មធ្យោបាយកាណូតចំនួន ៤ គ្រឿង ប្រើប្រាស់ប្រេងសាំងចំនួន ៦៥ លីត្រ៕