ខេត្តកំពង់ធំ÷ រថយន្តពីរគ្រឿងបើកបរលើកំណាត់ផ្លូវជាតិលេខ០៦ក្នុងទិសផ្ទុយគ្នាមកដល់ចំណុចកើតហេតុត្រង់គីឡូម៉ែត្រក្មុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង1.00នាទីយប់ឈានចូលថ្ងៃទី19ខែមិនាឆ្នាំ2026 បណ្ដាលឲ្យឆេះរថយន្តពីរគ្រឿងស្លាប់មនុស្សម្នាក់ ងាប់សត្វគោជាច្រើនក្បាលនិងឆេះសម្ភារៈក្នុងរថយន្តអស់ទាំងស្រុង។


យោងតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបាននេះដឹងថាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមនុស្សឆេះស្លាប់ម្នាក់ ភេទប្រុស បើកបររថយន្តម៉ាកកាមរីហើម (ដឹកសត្វគោ)ពណ៍ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2A-1274 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានឆេះស្លាប់ក្នុងរថយន្ត ប៉ុន្តែបានដឹងពីសាច់ញាតិគឺរស់នៅក្នុងភូមិថ្មី បន្ទាយអំពិល ខេត្តបន្ទាយមានជ័យ ជាចំណុចដែលពលរដ្ឋដាក់ការសង្ស័យថាគោនេះដឹកពីប្រទេសថៃឆ្លងកាត់ខេត្តសៀមរាប ចូលទឹកដីខេត្តកំពង់ធំដោយមានការទំនាក់ទំនងជាមួយនឹងពេទ្យសត្វ។


ចំណែករថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ផ្លាកលេខព្រះសីហនុ3A-5738អ្នកបើកបរឈ្មោះស្រស់ ភាព ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ(គេចខ្លួន)។
ដើមហេតុ មុនកើតហេតុ រថយន្តទាំងពីរ បើកបរក្នុងទិសដៅច្រាសទិសគ្នាពីលិចទៅកើតដល់ចំណុចកើតហេតុស្រាប់តែរថយន្តកាមរីហើម(ដឹកសត្វគោ) រ៉េចង្កូតមកខាងឆ្វេងដៃ ក៏បណ្ដាលឲ្យទៅបុករថយន្តហ៊ីយ៉ាន់ដាយ ដែលបើកបរក្នុងទិសដៅពីកើតទៅលិចតែម្ដង។
តាមប្រភពច្បាស់ការថាអ្នកបើកបរថយន្តកាមរីហើម(ដឹកសត្វគោ)បើកបរមិនប្រកាន់ស្ដាំ ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នក៏បណ្ដាលឲ្យទៅបុករថយន្តហ៊ីយ៉ាន់ដាយចំពីមុខពេញទំហឹងតែម្តង! ភ្លាមៗនោះ រថយន្តទាំងពីរបានឆេះដោយសារថយន្តដឹកសត្វគោ កែឆ្នែប្រើហ្គាស រីឯរថយន្តដឹកទំនិញមានដឹកសម្ភារៈដូចជា។


ម៉ាស៊ីនត្រជាក់ ប្រងឆា ជ័រប្លាស្ទិចពីដុង ប្រេងសណ្ដែក ប្រេងម៉ាស៊ីន ជ័រខ្សែរភ្លើង និងទុយយោជ័រ ធុងប្រេងបាតចំណុះ200L ចំនួន02ធុង និងពីដុងជ័រ
ដែលជាហេតុធ្វើឲ្យរថយន្តអគ្គីភ័យសង្គ្រោះមិនរលត់ទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តអគ្គីភ័យចំនួន02គ្រឿង អស់ទឹកចំនួន9រថយន្ត។
ក្រោយកើតហេតុវត្តុតាងត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន។ ចំណែកសពយកទៅតម្កល់នៅវត្តប្រាសាទស្វាយព្រៃ៕ប៊ុនរិទ្ធី