ខេត្តកំពង់ធំ÷ មានការរិះគន់ពីមហាជនថាចាប់តាំងពីលោក លោកសាយគឹមឡម ឡើងជាអភិបាលស្រុកស្ទោងនឹងលោក ជិនស៊ីថា ឡើងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបទល្មើសឆក់ត្រីកើនឡើងជាលំដាប់ ជាក់ស្ដែងបទល្មើសឆក់ត្រីមិនមានការបង្ក្រាបឱ្យមានប្រសិទ្ធភាពសោះឡើយ។
តើលោកជិនស៊ីថា បានដឹងដែរឬទេ?ឬមួយគ្មានមន្ត្រីរាយការណ៍ ពីបទល្មើសឆក់ត្រីទាំងនេះ !នេះបើគ្មានប្រជាពលរដ្ឋឬអ្នកសារព៌តមានចុះទៅដល់ទីកន្លែងផ្ដិតយករូបភាពម៉្លេះសមអាជ័យធ្លាក់ទឹកហៃអើៗបាត់ទៅហើយ។




ពលរដ្ឋស្នើរសុំឱ្យ លោក សាយគឹមឡម អភិបាលស្រុកស្ទោងនិងលោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មេត្តាពិនិត្យ ណែនាំនិងមានវិធានការឱ្យមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យករណីបទល្មើសឆក់ត្រីនេះផង កុំជឿតែរបាយការណ៍ភូតភរនិងសម្ងំក្នុងម៉ាស៊ីនត្រជាក់ច្រើនពេក បើមិនដូចច្នេះទេពូជត្រីទាំងតូចធំមុខតែវិនាសហិនហោចគ្មានសែសសល់ឡើយ។
លោក សាយគឹមឡម អភិបាលស្រុកស្ទោងបានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមត្រឹមតែពាក្យអរគុណតែប៉ុណ្ណោះមិនបានបញ្ជាក់ពីវិធានការទប់ស្កាត់ឬបង្ក្រាបបទល្មើសឡើយ។




លោកជិនស៊ីថា បានបកស្រាយតាមប្រព័ន្ធតេលេខក្រាមថា លោកបានដាក់កម្លាំងឲ្យឃ្លាំមើលបទល្មើសឆក់ត្រីនេះរួចហើយក្រោយពីទទួលបានព័ត៌មានឆក់ត្រីនៅចំណុចខាងលើ។
តាមប្រភពច្បាស់ការបានអោយដឹងថាពួកអ្នកឆក់ត្រីបានឆក់នៅចំណុចកូនក្អែកឬរលាំទ្រុងទឹកដីឃុំសំព្រោច ស្រុកស្ទោង មិនមែននៅឃុំបាឡតទេ ព្រោះខាងបាឡតម៉ូតូមិនអាចជិះទៅដល់ទេ។
លោក គនចាន់សីហា នាយសង្កាត់រដ្ឋបាលស្ទោងបានឆ្លើយតបក្នុងប្រព័ន្ធតេឡេក្រាមថាប្រហែលជានៅក្នុងឃុំបាឡតហើយព្រោះឃើញគេផ្សាយបែបហ្នឹង ។ប៉ុន្តែប្រជាពលរដ្ឋ មន្ត្រីនិងអ្នកឃ្លាំមើលបានដឹងថាចំណុចឃុំសព្រោច ខាងលើនេះជាតំបន់លោក គន ចាន់សីហាអ្នកគ្រប់គ្រង៕

