សៀមរាប÷លោកវរសេនីយីទោ ខេង ពៅ នាយទាហាន នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប (យោធភូមិភាគទី៤) សហការជាមួយលោក ឆុង ធឿន នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និងលោកស ម៉ាប់ នាយផ្នែករដ្ធបាលជលផលដំដែក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់គ្រប់គ្រងជលផល នៅចំណុចកោះដាច់ ឃុំអន្លង់សំណរ ស្រុកជីក្រែង បានចំនួន ០២ករណី ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖


១/នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង៣សង់ទីម៉ែត្រ ក្បាលលបរ៉ាវ ចំនួន២គ្រឿង របាំងសាច់អួន ប្រវែង២០០ម៉ែត្រ ចម្រឹងចំនួន១០០ដើម។
២/នេសាទដោយឧបករណ៍ស្បៃមុង ក្បាលស្បៃមុង ចំនួន៦គ្រឿង
របាំងស្បៃមុងប្រវែង៣០០ម៉ែត្រ
ចម្រឹងចំនួន១០០ដើមលែងត្រីចំនួន ១០គក្រកំលាំងចំនួន០៧នាក់ កាណូតចំនួន១គ្រឿង៕



