ខេត្តសៀមរាប÷ លោកវរសេនីយទោ ខេងពៅ នាយទាហាន នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹកខេត្តសៀមរាប(យោធភូមិភាគទី៤ នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ ២០២៦ បន្តដឹកនាំកម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបបទល្មើសនេសាទតំបន់មាត់ខ្លាក្នុងភូមិសាស្ត្រស្រុកជីក្រែងដោយមានកម្លាំងរួមចំនួន៦នាក់,អាវុធAkចំនួន២ដេីមគ្រាប់ចំនួន៦០គ្រាប់កាណូត០១គ្រឿងសហការណ៍ជាមួយជំនាញជលផលសង្កាត់អន្លង់សំណរចំនួន១នាក់ សហគមស្ទឹងជ្រៅចំនួន៣នាក់ចេញល្បាតចាប់ពីចំណុច48pvv(10377-25445)មាត់ខ្លាដល់ចំណុច48pvv(16291-34697)
លទ្ធផល: រុះរើ និងកាប់បំផ្លាញឧបករណ៍នេសាទនៅហ្នឹងកន្លែងមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន៨ របាំងប្រវែង៨៥០ម៉ែត្រ ; ឡុកសាច់អួនចំនួន១០គ្រឿង
 ; លូរឺ លបស្បៃអួនចំនួន១០មាត់
;ចម្រឹងសរុប ២៦០ដេីមនៅចំណុច48pvv(16291-34697)


សកម្មភាពចាប់បទល្មេីសឆក់ត្រីបានមួយករណីនៅចំណុច48pvv(15180-18540)តំបន់អភិរក្សទួលស្រោង
វត្ថតាងរួមមាន ១-ឈ្មោះលាវ ម៊ក់ភេទប្រុសអាយុ២១ឆ្នាំនៅភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ; ២-កាណូតស្មាច់១គ្រឿងបណ្តោយ៥.៤មទទឹង០,៨មជំរៅ០,៤មម៉ាសុីនម៉ាកHINOTA ៣៥សេស; ៣-អាគុយ៥០អំពែ១ធុងអាំងវិចទ័រឆក់១គ្រឿង.ដងឆក់ត្រី១គូ.ខ្រែភ្លេីងប្រវែង៣ម៉ែត្រត្រី២០គីឡូក្រាម៕