ខេត្តកំពង់ធំ÷ លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ( យោធភូមិភាគទី ៤ ) ប្រចាំការ ទីបញ្ជាការស្រាល ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃ ចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២៦បានសហការណ៍ជាមួយកម្លាំងទីបញ្ជាការស្រាល ប្រចាំការ ឃុំ ពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និង បង្រ្កាបបទល្មើសនេសាទ នៅចំណុច កំពុងរទេះ UTM ៤៨p ៤៣៥៣០០-១៤១៣៣០៥ ) ឃុំ សំព្រោច ស្រុក ស្ទោង ខេត្តកំពង់ធំ ។




យោងតាមរបាយការណ៍របស់លោកជិនស៊ីថា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានសរសេរថា ថាលទ្ធផលអនុវត្តបាន (០១ករណី) ធ្វើនេសាទដោយប្រើឧបករណ៍ហាមឃាត់ ឆក់ត្រី ក្តៅវត្ថុតាងរួមមាន អាគុយចំនួន ៦ គ្រឿង ម៉ាក USAKA ចំនួន ៥ គ្រឿង និង ម៉ាកPANA ចំនួន ១ គ្រឿង ដងឆក់ចំនួន ២ គូ ខ្សែភ្លើងចំនួន ១២ ម៉ែត្រ កានដាក់អាគុយ ២និងកានដាក់ត្រី២ ជនសង្ស័យរត់គេចខ្លួនបាត់។
មធ្យោបាយកាណូតចំនួន ៣ គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន ៥០ លីត្រ កម្លាំងចូលរួមសរុបចំនួន ១០ នាក់ កម្លាំងតំបន់ប្រតិបត្តិការសឹករងចំនួន ៤ នាក់ កម្លាំងសង្កាត់រដ្ឋបាលជលផលចំនួន ២ នាក់ ស្នងការនគរបាលខេត្តចំនួន ២ នាក់ កម្លាំងបរិស្ថានបាឡត ចំនួន ១ នាក់ កម្លាំងនគរបាលប៉ុស្តិ៍ចំនួន ១ នាក់៕





