សៀមរាប ÷ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និងសហគមន៍នេសាទស្ទឹងជ្រៅ បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់គ្រប់គ្រងជលផល នៅចំណុចពុកគល់ និងចំណុចស្ទឹងកំបុត ឃុំអន្លង់សំណរ ស្រុកជីក្រែង បានចំនួន ០២ករណី ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖


១.នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង៣សង់ទីម៉ែត្រ ក្បាលលបរ៉ាវចំនួន០៥គ្រឿង របាំងសាច់អួនប្រវែង៣០០ម៉ែត្រ ចម្រឹងចំនួន១០០ដើម។
២. រុះរើសម្រាសកំប្លោកចំនួន០៣កន្លែងស្មើនិងទំហំ៣០០ម៉ែត្រការ៉េ ខ្សែចំណងប្រវែង២០០ម៉ែត្ បង្គោលចម្រឹង ចំនួន៥០ដើមកំលាំងចំនួន៩នាក់ កាណូតចំនួន២គ្រឿង៕