ប្រទេសថៃ.ខេត្តប្រាជីនបុរី យ៉ាងហោចណាស់ក៏មានពលករខ្មែរម្នាក់ដែរ ដែលបានបាត់បង់ជីវិតនៅក្នុងចំណោមពលករខ្មែរដែលរងរបួសសរុប៥នាក់ខណៈដែលពួកគេកំពុងធ្វើការនៅក្នុងការដ្ឋានជាធម្មតា ហើយក៏ត្រូវខ្សែកាបដែលកំពុងយោងសសរគ្រឹះ បានដាច់និងបានវាត់រះមកលើពួកគេទាំងអស់គ្នាតែម្តង ។

យោងតាមការផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃបានបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០វេលាម៉ោង១១និង៣០នាទីត្រង់ចំណុចក្នុងក្រុមហ៊ុនចាក់បេតុងសសរគ្រឹះមួយកន្លែង យីហោ « KC ខនគ្រីត ចាំកាត់ » លេខ ១២២ ស្ថិតក្នុងភូមិ៣ឃុំដុងឃីលេខស្រុកមឿងខេត្តប្រាជីនបុរីប្រទេសថៃ ។ព័ត៌មានបានបន្តថានៅពេលនោះដែរក៏មានវត្តមានរបស់លោក រ៉ុនរ៉ុង ណាខនចិន្តាអភិបាលរងខេត្តរួមជាមួយនឹងលោកអភិបាលស្រុកមឿងនិងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់ក្នុងការដ្ឋានរបស់ក្រុមហ៊ុន
បានសង្គេតឃើញថាខ្សែកាបបានដាច់វាត់ទៅលើកម្មករខ្មែរដែលកំពុងអង្គុយធ្វើការបណ្តាលអោយរងរបួស៤នាក់និងស្លាប់១នាក់ ។ពលករខ្មែរដែលរងរបួសនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះនោះមាន!

១. ឈ្មោះ វ៉ន វ៉ន ភេទស្រី អាយុ ៤៣ឆ្នាំ
២. ឈ្មោះ សូនី ភេទស្រី អាយុ ២០ឆ្នាំ
៣. ឈ្មោះ វី តឹក ភេទប្រុសអាយុ ៣២ ឆ្នាំ និង
៤. ឈ្មោះ ថូ ញ៉ែម ភេទប្រុស អាយុ ៤១ ឆ្នាំ ដោយឡែកមនុស្សស្រីដែលស្លាប់មានឈ្មោះ ថៃ កែន អាយុ ២៨ ឆ្នាំ ពួកគេសុទ្ធសឹងជាកម្មករស្របច្បាប់ទាំងអស់ ។នៅក្នុងពេលនោះដែរ លោកអភិបាលរងខេត្តក៏បានបញ្ជាក់ទៅអង្គភាពជំនាញអោយសិក្សាទៅលើរឿងនេះ
ព្រោះវាគឺជាការគ្រោះ ថ្នាក់មួយនៅក្នុងម៉ោងការងារពិសេសគឺខាងធានារ៉ាប់រងអាយុជីវិតកម្មករឆ្លងដែនប្រចាំខេត្តប្រាជីនបុរី ។ គួរបញ្ជាក់ថា ក្រុមហ៊ុន KCខនគ្រីតចាំកាត់នេះគឺជក្រុមហ៊ុនមួយដែលកំពុងមានឈ្មោះបោះសម្លេងល្បីនៅក្នុងប្រទេសថៃដោយក្រុមហ៊ុននេះធ្វើទាំងសសរគ្រឹះ និងមានម៉ៅការសំណង់គ្រប់ប្រភេទទាំងក្នុងខេត្ត ក៏ដូចជាខេត្តដែលនៅក្បែខាងផងដែរប៉ុន្តែស្រាប់តែមានរឿងហេតុបែបនេះកើតឡើងទៅវិញ ៕





