ព្រៃវែង៖ ប្រភពអ្នកលេងមាន់ជល់បានឲ្យដឹងថាសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងមិនខ្លាច កូវីដ.១៩ទេ បច្ចុប្បន្នកំពុងដំណើរការលេងយ៉ាងសប្បាយស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងវីឡាទល់មុខវត្តស្វាយសាក់មិនមានអាជ្ញាធរ ឬសមត្ថកិច្ចហ៊ានបង្ក្រាបឡើយ។

    ប្រជាពលរដ្ឋរស់នៅជិតកន្លែងសង្វៀន អាងប៉ោងនោះបានឲ្យដឹងថា រាល់ថ្ងៃគេឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅលេងដើម្បីភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ អាប៉ោងព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញទីតាំងខាងលើផង។

យោងតាមមន្ត្រីម្នាក់បង្ហើបថា សង្វៀនអាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ដោយមានមេការឈ្មោះបុលនិងមេ សង្វៀនដ៍ធំឈ្មោះឧកញ៉ាក្មេង ជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ច តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងខេត្តដើម្បីបិតមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡើយ ។

ប្រភពបន្តថាក្នុងទឹកដីស្រុកស៊ីធរកណ្តាលនេះល្បែងខុសច្បាប់គ្រប់ប្រភេទជាពិសេសល្បែងជល់មាន់ អាប៉ោង គ្មានការបង្រ្កាប់ រហូតមានការរឹះគន់ថា បើលោក ព្រំ សន្ធរ ស្នងការខេត្ត មិនបើកដៃឲ្យលេងទេគឺមិនមានល្បែងស៊ីសងខាងលើនេះទេ។

   ទោះយ៉ាងណាអង្គភាពយើងមិនអាចសុំការបំភ្លីពី​លោក ស្នងការបានទេ ដោយសារគ្មានលេខទូស័ព្ទ តែទោះយ៉ាងណាយើងរងចាំការបំភ្លឺពីលោកស្នងការពាក់ព័ន្ធការរឹះគន់ខាងលើគ្រប់ពេលនិងម៉ោងធ្វើការ៕brt