(កំពង់ធំ)÷ ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំជួសជុលផ្លូវក្រួសក្រហមជិត៥គីឡូម៉ែត្រនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ដើម្បីធ្វើដំណើរបានងាយស្រួល និងសុវត្ថិភាពឡើងវិញ។
កម្មភាពនេះធ្វើឡើងនាពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងផ្លូវលំនៅក្នុងមូលដ្ឋានដែលកំពុងរងការខូចខាត និងពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សាដែលជោគជាំដោយភ្លៀងរលឹម។




ការដឹកនាំសហការ កៀរគរ សម្ភារ ថវិកា សម្រាប់ជួសជុលផ្លូវ និងក្នុងឱកាសនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រងក្រងនិងដើម្បីលើកកម្ពស់សុខុមាលភាពរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ជាពិសេសបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងសិស្សានុសិស្សទៅសាលារៀនបានងាយស្រួល និងឆាប់រហ័សជាងមុន។






សូមបញ្ជាក់ថា ការជួសជុលផ្លូវនេះចាប់ពីភូមិប្រគាបរហូតដល់ចំណុចផ្លូវបត់ត្រង់កំពុងប្រដំ ដែលមានប្រវែងសរុប៤,៨៨៥ម៉ែត្រ និងចំណាយអស់ថវិកាសរុបចំនួន ១០,១៦០,០០០រៀល (ដប់លាន មួយរយហុកសិបពាន់រៀលគត់) ដែលក្នុងនោះថវិកាឯកឧត្តមឈាប៊ុនរិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រង និងសហការីឧបត្ថម្ភក្រួសក្រហមចំនួន១០ឡាន (គិតជាទឹកប្រាក់៤,០០០,០០០រៀល)សប្បុរសជននិងសហគមន៍ភូមិប្រគាបចូលរួមចំណែកក្រួសក្រហមចំនួន៧ឡាន (គិតជាទឹកប្រាក់ ២,៨០០,០០០រៀល) និងការចាក់ដីសចំនួន២០ឡាន (គិតជាទឹកប្រាក់ ៩០០,០០០រៀល រដ្ឋបាលឃុំម្សាក្រង ចំនួន៤០០,០០០រៀល ការចំណាយលើគ្រឿងចក្រ អស់ថវិកាចំនួន២,៤៦០,០០០រៀល ជាជំនួយរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង









