ខេត្តសៀមរាប៖ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ុង ប៊ុនលីម នាយខណ្ឌ បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។






ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងពាក់ព័ន្ធ រក្សាទុកដើម្បីចាត់ការតាមនីតិវិធី។ តាមការបំភ្លឺពីម្ចាស់ទីតាំងឈ្មោះ បូ បានសារភាពថា ខ្លួនបានលួចបើកអាជីវកម្មកែច្នៃឈើនេះដោយគ្មានច្បាប់អនុញ្ញាតអស់រយៈពេលជាង ៣ឆ្នាំមកហើយ។
ជុំវិញករណីនេះ លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើ បានធ្វើការណែនាំ និងតម្រូវឲ្យម្ចាស់ទីតាំងរៀបចំឯកសារសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវជាមុនសិន ទើបអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ៕BRT




