(កំពង់ធំ) ៖ ដោយអនុវត្តតាម ស ជ ណ របស់រដ្ឋបាលខេត្តកំពង់ធំ លេខ ៤៣៥/២៦ សជណ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ការចុះបិទសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននេះដែលបានធ្វើអាជីវកម្មដោយពុំមានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច នាថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ ដែលមួយទីតាំងស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង និងមួយទីតាំងទៀតស្ថិតនៅក្នុងភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។



ការបង្ក្រាបនិងបិទទីតាំងអាជីវកម្មគ្មានច្បាប់អនុញ្ញាត គឺជាវិធានការចាំបាច់មួយក្នុងការអនុវត្តច្បាប់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ជាការបញ្ជូនសារដល់បណ្ដា គ្រប់ក្រុមហ៊ុន ឬអាជីវកម្មទាំងអស់ ដែលប្រតិបត្តិការដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញ ត្រូវតែប្រឈមមុខនឹងការបិទ ឬផ្អាកសកម្មភាព។
មួយវិញទៀតសកម្មភាពចុះបង្ក្រាបនេះគឺជា ការយកចិត្តទុកដាក់ និងការការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចចម្បងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការលើអាជីវកម្មខុសច្បាប់ ទប់ស្កាត់ការកេងប្រវ័ញ្ច ការបោកប្រាស់ ឬការធ្វើអាជីវកម្មដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងជីវភាពរស់នៅរបស់ពលរដ្ឋ។
លើសពីនេះគឺជាការឆ្លើយតបទាន់ពេលវេលា និងយកចិត្តទុកដាក់ស្តាប់កង្វល់ និងដោះស្រាយបញ្ហាប្រឈមនានា របស់ពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស ហើយទទួលបាននូវការសាទរនិងគាំទ្រយ៉ាងពេញបេះដូងពីសាធារណៈជនថែមទៀត។







ក្នុងឱកាសនោះដែរលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងងអាជ្ញាធរពាក់ព័ន្ធ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអង្គភាពកម្ចីដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬដែលមាន អត្រាការប្រាក់ខ្ពស់កប់មេឃ ជាពិសេសត្រូវចូលរួមសហការ និងរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីមានការជួយអន្តរាគមន៍បានទាន់ពេលវេលា។ អត្ថបទ រដ្ឋបាលស្រុកស្ទោង






