ខេត្តសៀមរាប÷ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦កម្លាំងចម្រុះសរុបចំនួន ២៦នាក់ ប្រើប្រាស់កាណូត ០៣គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ (ស្បៃមុងដែលមានក្រឡាតូចជាង ០,៥ មីលីម៉ែត្រ) នៅក្នុងតំបន់គ្រប់គ្រងជលផល ស្ថិតក្នុងភូមិសាស្ត្រឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាបដឹកនាំដោយលោក សរ ម៉ាប់ នាយផ្នែករដ្ឋបាលជលផលដំដែកដោយមានកម្លាំងចម្រុះដែលបានចូលរួមក្នុងប្រតិបត្តិការនេះ រួមមាន៖

  • ផ្នែករដ្ឋបាលជលផលដំដែក
  • សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ
  • សង្កាត់រដ្ឋបាលជលផលកំពង់ក្តី
  • គណៈកម្មការសហគមន៍នេសាទអន្លង់សំណរ
  • ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងអន្លង់សំណរ
  • ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់សំណរ
  • ប្រជាការពារភូមិអន្លង់សំណរ
    លទ្ធផលនៃកិច្ចប្រតិបត្តិការ៖
    ក្រុមកម្លាំងចម្រុះបានរកឃើញ និងធ្វើការកាប់បំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ចំនួន ០១ករណី នៅចំណុច៖ លូធំខាងកើត, ទំនប់កែងខាងលិច, ថ្នល់សេកដេក, ថ្នល់តាសុខ និងថ្នល់តាហ៊ីង។ វត្ថុតាងដែលត្រូវបានបំផ្លាញ រួមមាន៖
  • ក្បាលលូស្បៃមុង៖ ចំនួន ២២ គ្រឿង
  • របាំងសាច់ស្បៃមុង៖ ប្រវែង ១៥០០ ម៉ែត្រ
  • បង្គោលចម្រឹង៖ ចំនួន ២០០ ដើម
    ជាមួយគ្នានេះដែរ កម្លាំងចម្រុះក៏បានធ្វើការលែងកូនត្រីចម្រុះជាច្រើនប្រភេទ ទម្ងន់ប្រមាណ ២០ គីឡូក្រាម ចូលទៅក្នុងប្រភពទឹកធម្មជាតិវិញផងដែរ។