ខេត្តបន្ទាយមានជ័យ= សត្វគោ និង ក្របី រាប់រយ ក្បាល ត្រូវឈ្មួញដេញចេញពគទឹកដីថៃ ឆ្លងតាមអូរព្រំដែន ចូលខេត្តបន្ទាយមានជ័យមកផ្លូវជាតិ ដេញបណ្ដើរ កាត់ មុខ ស្នាក់ការ សមត្ថកិច្ច មន្ត្រី ជំនាញ ស្ថិតក្នុងភូមិសាស្ត្រ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យគេបានប្រទះឃើញនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ផងដែរថាថ្មីៗនេះក្រសួងមហាផ្ទៃបានចេញបញ្ជាឲ្យធ្វើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីពិសេសសត្វពាហះនះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការចរាចរណ៍នាំចូលពីប្រទេសថៃ ក្នុងនោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានធ្វើការណែនាំដល់នាយកដ្ឋានសុខភាពសត្វ និងផលលិតកម្មសត្វ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ការិយាល័យលទ្ធកម្ម និងបសុព្យាបាលជាពិសេសខេត្តជាប់ព្រំដែនថៃត្រូវមានការទទួលខុសត្រូវប្រកបដោយចំណាត់ការឲ្យបានខ្ពង់ខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីពិសេសសត្វពាហះនះនឹងត្រូវអនុវត្តវិធានការឲ្យបានម៉ឺងម៉ាត់ដូចជាត្រូវពង្រឹងការទប់ស្កាត់ការនាំចូលបក្សីនិងផលិតផលបក្សីខុសច្បាប់និងសត្វពាហះនះដែលឆ្លងកាត់តាមច្រកព្រំដែនតាមខេត្តជាប់នៅព្រំដែន ខ្មែរ ថៃ ត្រូវសហការជាមួយថ្នាក់ក្រោមជាតិគ្រប់លំដាប់ជាពិសេសសមត្ថកិច្ចច្រកចេញចូលតាមព្រំដែនក្នុងករណីមិនអនុវត្តន៍
ដោយប្រការណាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចជាការការិយាល័យផលិតកម្មនិងបសុព្យាបាលត្រូវទទួលខុសត្រូវចំពោះមុខក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទតាមច្បាប់កំណត់។

ចំណែករដ្ឋបាលខេត្តក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពខេត្តម្តងបានឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់ជាបន្ទាន់ការនាំចូលបក្សីពិសេសសត្វពាហះនះដោយខុសច្បាប់ពីប្រទេសថៃតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យឲ្យបានជាដាច់។រហូតមកដល់ពេលនេះស្រាប់តែឈ្មួញលេងមួយអស់ដៃឲ្យកូនចៅ ចេញសត្វគោ និង ក្របី រាប់រយ ក្បាល ចេញពីទឹកដីថៃ ឆ្លងតាមអូរ ព្រំដែន ចូលមកខេត្តបន្ទាយមានជ័យបាន ម៉ាសេរីទៅវិញ។

សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃក្រសួងកសិកម្ម និងរដ្ឋបាលខេត្តហាក់ពុំមានប្រសិទ្ធភាពបន្តិចទាល់តែសោះព្រោះនៅច្រករបៀងទាំងជាង៥០នៅតែមានសត្វមាន់ ទា និងសត្វជ្រូក រាប់ពាន់ក្បាល ព្រមទាំងសត្វពាហះនះនិងទំនិញគេចពន្ធជាច្រើនប្រភេទ ត្រូវបានឈ្មួញនាំចូលពីប្រទេសថៃតាមអូរព្រំដែនកម្ពុជា-ថៃ ម៉ាសេរីក្នុងចំណោយច្រករបៀងជាង៥០នៅតាម បន្ទាត់ ជាប់ព្រំដែន ខ្មែរ ថៃនេះ ។ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញយ៉ាងដូច្នេះធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលទិញយកទៅហូបបង្កឲ្យកើតហានិភ័យយ៉ាងខ្លាំងដល់សុខភាពផងដែរ៕





