ខេត្តឧត្ដរមានជ័យ៖ ក្រសួងកសិកម្មបានប្រកាសរឹតបន្តឹងនិងកាត់បន្ថយការនាំចូលសត្វរស់គ្រប់ប្រទេសពីប្រទេសជិតខាងតែបែជាក្រុមហ៊ុនS.2.V និងក្រុមហ៊ុនហ្វាញសម្រុកដឹកជញ្ជូនមាន់រស់ មាន់ពងខ្លាំងជាងមុន តាមច្រកទ្វាអន្តជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យក្នុងមួយៗថ្ងៃរាប់ម៉ឺនក្បាល សង្ស័យថាមានការឃុបឃិតបើកដៃពីមន្រ្តីជំនាញ។

  តាមប្រភពព័ត៏មានពីពលរដ្ឋនឹងក្រុមឈ្មួញបានអោយដឹងថា សព្វថ្ងៃគេសង្កេតឃើញ ក្រុមហ៊ុន S.2.V និងហ៊ុនហ្វាញបានសម្រុកដឹកជញ្ជូនមាន់រស់ មាន់ពងពីប្រទេសថៃចូលមកប្រទេសកម្ពុជាយើងតាមរកទ្វាអន្តជាតិអូរស្មាច់និងធ្វើការចែកទៅដល់ រាជធានី ខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋនឹងក្រុមឈ្មួញផ្សេងទៀតបានបន្ដថាគ្មានអ្នកណាហ៊ានដឹកជញ្ជូនមាន់រស់មាន់ពងពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តជាតិអូរស្មាច់មានតែក្រុមហ៊ុន S.2.V និងហ៊ុនហ្វាញ បានដឹកជញ្ចូនចង់បាក់ឡានទៀតក៍មិនចាប់ដែរ តែបើមានឈ្មួញខ្លះរកស៊ីបន្ដិចបន្ដូចគឺខាងមន្ត្រីជំនាញមើលឃើញណាស់។

បើយោងតាមប្រភពពីមន្រ្តីច្រកបានអោយដឹងថា ក្រុមហ៊ុនS.2.V និងក្រុមហ៊ុនហ្វាញនូវតែធ្វើសកម្មភាពដឹកជញ្ជូនមាន់រស់ និងមាន់ពង ចេញពីប្រទេសថៃក្នុងមួយៗថ្ងៃរាប់ម៉ឺនក្បាលនិងបើកអោយឈ្មួញមកពីខេត្តព្រះវិហារចូលយកមាន់រាប់ពាន់ក្បាលតាមចិត្តដាក់តាមរថយន្ដយីឌុប ឡានកូរ៉េ ឡានឃ្លុប សង្ស័យថាមិនមានច្បាប់ ត្រឹមត្រូវ ហើយក្រុមហ៊ុននេះចង់គេចវេសន៍ក្នុងការបង់ពន្ធចូលរដ្ឋឬយ៉ាងណានោះទេ។

ទង្វើលនេះទើបគេហ៊ានដាក់ការសង្ស័យថា មន្ត្រីជំនាញបសុពេទ្យ (ពេទ្យសត្វ)និងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ ជាអ្នកឃុបឃិតបើដៃអោយក្រុមហ៊ុននិងឈ្មួញធំៗចូលមកដឹកជញ្ជូនសត្វមាន់រស់ មាន់ពងកាន់តែច្រើននិង លើសលុបជាងមុន ទោះបីជាក្រសួងរឹតបន្តឹង កាត់បន្ថយការនាំសត្វរស់ពីប្រទេសជិតខាងយ៉ាងណាក្ដី ក៍លោក សូត​ ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមនិងបក្ខពួកមិនគោរពតាមលិខិតនិងសេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មដែរ។

ពលរដ្ឋនឹងក្រុមឈ្មួញរិះគន់ថាការដឹកជញ្ជូនសត្វមាន់រស់ មាន់ពងឆ្លងដែនពីប្រទេសជិតខាងចូលមកប្រទេសកម្ពុជា តាមច្រកអូរស្មាច់ជាប្រភពចំណូលដ៍សំខាន់របស់លោក សូត ស៊ីសុខឃាង និងបក្ខពួក។

ពលរដ្ឋនឹងក្រុមឈ្មួញចោទសួរថាតើឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនិងឯកឧត្ដម តាន់ ផាន់ ណារ៉ា អគ្គនាយក អគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ ជ្រាបដែរចំពោះមន្រ្តីក្រោមឱវាទរបស់ឯកឧត្ដមកំពុងប្រព្រឹត្តផ្ទុយនិងផ្គើនហ៊ានបើកដៃអោយក្រុមហ៊ុន និងឈ្មួញដឹកជញ្ជូនសត្វមាន់រស់ មាន់ពង ចូលមកកម្ពុជាយើងលើសគោលការណ៍ដែលក្រសួងបានកំណត់។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំបំភ្លឺពីលោកលោក សូត ​ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទបានទេព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕