សៀមរាប៖មានសេខក្ដីរាយការណ៍ពីសមត្ថកិច្ចថា អាគារស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអង្គរធំ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចខ្ទីទាំងស្រុង ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង០២នាទីយប់រំលងអាធ្រាត ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅភូមិ បំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាករណីបាត់បង់ស្នាក់ការមួយខ្នងទំហំ០៦ម៉ែត្រគុណ០៧ម៉ែត្រកម្ពស់ម៉ែត្រជញ្ជាំងក្តារ ប្រក់សង្គ័សី ក្នុងនោះកៅអីតុត្តា០៥ តុចំនួន០២ ទូរដាក់ឯកសារ០១ សម្លៀកបំពាក់ ចានឆ្នាំងសម្ភារខូចខាតទាំងស្រុង។មូលហេតុ អ្នកប្រចាំការដុតភ្លើងដាំបាយរួចពុំបានពន្លត់បណ្តាលឲ្យរាលឆេះតែម្តង៕

