កំពង់ធំះនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន ០១ ករណី ស្ថិតក្នុងភូមិសាស្ត្រក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំង
នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅចំណុចផ្ទះ ឈ្មោះ ឆឹង សឿន ភេទ ស្រី ក្នុងភូមិ ស្រយ៉ូវជើង សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ១៥ នាក់(ស្រី )និងដកហូតវត្ថុតាងរួមមាន៖ បៀចំនួន០២ ហ៊ូ,គ្រាប់ខ្លាឃ្លោកចំនួន ៤៥ គ្រាប់,គម្របចំនួន ០៣ ចានថ្មចំនួន ០៦,កម្រាលចំនួន ០១,ហានតោចំនួន ០១ សន្លឹក,ប្រាក់រៀលចំនួន ៤៧៥០០ រៀល ។

ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថា ករណីខាងលើនេះសមត្ថកិច្ច នាំយកមនុស្ស និងវត្ថុតាង បញ្ចូនមកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីសាកសួរ បានសុំគោលការណ៍ ថ្នាក់ដឹកនាំ ធ្វើកិច្ចសន្យា អប់រំ ណែនាំបញ្ឈប់ការលេងល្បែងស៊ីសង ហើយឲ្យគាត់វិលត្រឡប់ទៅផ្ទះវិញ ។

ខណៈនោះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ
បានសំណូម ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានឃុំ-សង្កាត់ សូមចូលរួមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសជៀសឲ្យឆ្ងាយពីការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់ ថវិកាទ្រព្យសម្បត្តិ កិត្តិយស ពេលវេលា បង្កអាច
ឲ្យមាន អំពើហិង្សា ក្នុងគ្រួសារ និងឈានទៅប្រព្រឹត្តអំពើ អបាយមុខផ្សេងៗផងដែរ ៕

