សៀមរាប=​ ជាងសំណង់មួយក្រុមកើតទុកមិនសុខចិត្តក្រោយពីបានធ្វើការជួសជុលហាងនំខេកមួយកន្លែង​ដែលមានយីហ៊ោ (ហាងនំហាវ៉ៃ) ស្ថិតនៅជាប់ផ្លូវស៊ីសុវត្ថិ ទល់មុខ វិទ្យាល័យ១០ មករា​ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយពីបានធ្វើការជួសជុលហាងនំខេករួច មិនបានទទួលលុយឈ្នួលកម្លាំងពលកម្ម និងលុយទិញសម្ភារះដែលទិញដាក់នោះទេ  ខាតបង់ទាំងលុយនិងទាំងពេលវេលា ហើយត្រូវបានប្រធាន ក្រុមហ៊ុនដាយមិនសិនស្ទូឌីយូ រឹះគន់មើលងាយគ្រប់បែបយ៉ាងដោយប្រើសំដីអសារោះ ។

   លោក គង់ វាសនា ០៦១ ៧១១៤៦១ជាងសំណងបានរៀបរាប់ថាខ្ញុំនិងក្រុមការងារបានទទួលម៉ៅការសំណង់តពីក្រុមហ៊ុន ដាយមិនសិនស្ទូឌីយូ ដើម្បីធ្វើការជួសជុលហាងនំខេកយីហ៊ោ (ហាងនំហាវ៉ៃ) ដែលមានទីតាំងខាងលើ ក្នុងការជួលជុលនេះប្រើរយះពេល១ខែពេញ ក្រោយពីធ្វើការជួសជុលរួចខ្ញុំបានសុំបើកលុយពីប្រធានក្រុមហ៊ុនដាយមិនសិនស្ទូឌីយូ ដែលមានទីតាំងនៅក្នុងភូមិ តាភុល ឃុំស្វាយដង្គុំ ក្រុងនិងខេត្តសៀមរាប នៅថ្ងៃទី៥ ខែ វិច្ចិការ ឆ្នាំ២០១៩ តែប្រធានក្រុមហ៊ុននេះមិនបើកលុយអោយទេ បែរជាឡេះថាម្ចាស់ហាងមិនទាន់អោយលុយ ដោយសារជាងឈើធ្វើមិនទាន់រួច លុះកន្លះខែក្រោយមកខ្ញុំបានតេទាលុយម្ដងទៀតតែខាងគណនីក្រុមហ៊ុនថាម្ចាស់មិនទាន់អោយលុយព្រោះត្រូវពិនិត្យមើលការងារក្នុងហាងសិន ក្រោយមកទៀតរយះពេល១ខែហាងមានការប្រះស្រាំ និងរបកថ្នាំលាបតិចតួច ក៏បានហៅខ្ញុំមកជួសជុល តែពេលខ្ញុំទៅដល់ហាងម្ចាស់ប្រាប់ថាមិនទាន់អោយជួសជុលទេរងចាំបុណ្យគ្រឹះស្មាសរួចសិន​ រហូតដល់ពេលបច្ចុបុ្បន្ននេះ៧ខែមកហើយហាងត្រូវបានបិតមិនដំណើរការ ! គិតមកទល់ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២០នេះខ្ញុំបានទៅដល់ក្រុមហ៊ុនដើម្បីសួរនាំរឿងលុយនិងទៀត ប៉ុន្ដែរត្រូវបានប្រធានក្រុមហ៊ុនជាមនុស្សអសីលធម៍ជេរប្រមាថខ្ញុំទៅវិញ​ ។

   លោកសែម សិទ្ធិវាសនា ០៩៩៩២៦៩៩៩ ប្រធានក្រុមហ៊ុនដាយមិនសិនស្ទូឌីយូ បានអោយដឹងថា ​ជាងសំណង់មិនទាន់បានទទួលលុយគ្រប់ព្រោះតែម្ចាស់ហាងគេមិនទាន់អោយលុយគ្រប់ចំនួន ដោយសារហាងនោះក្រោយពីធ្វើការជួសជុលរួចបាន១រយះ​ស្រាប់តែលិចទឹក និងប្រេះថ្នាំលាប ត្រូវការអោយជាងចូលមកជួសជុលវិញ​ តែជាងមិនព្រមមកជួសជុលនោះទេ​ រហូតមកដល់ពេលនេះម្ចាស់នំខេកនោះបានបិតហាងដោយសារខ្ស័យធន​ ពុំបានដំណើរការប្រកបអាជីវកម្មនោះទេ ។

 ម្ចាស់ហាងនំខេក ០៦៩៥០៩៥១០ បានប្រាប់ថា ខ្លួនបានប្រគល់លុយ១២០០០ដុល្លាអោយទៅ លោក សែម សិទ្ធិវាសនា ប្រធានក្រុមហ៊ុនដាយមិនសិនស្ទូឌីយូតាមកិច្ចសន្យារួចហើយ ហើយគាត់បានបញ្ចាក់ថាលុយដែលនៅសល់៤០០ដុល្លានោះថ្លៃកែបន្ទប់នៅជាន់លើ ក្រៅកិច្ចសន្យា។

  ក្នុងនោះដែរក៏មានការរឹះគន់ពីមហាជនទៅលើ លោក សែម សិទ្ធិវាសនា ប្រធានក្រុមហ៊ុនដាយមិនសិនស្ទូឌីយូ ថាជាមនុស្សពាល និយាយសំដី​អសីលធម៍ អសារោះ​ មើលងាយមើលថោក ជនក្រីក្រី​ ដូចសត្វធាតុ សំណូមពរសុំអោយសមត្ថកិច្ចចុះអន្ដគមន៍ជួយដោះស្រាយបញ្ចាក្រុមហ៊ុនជំពាក់លុយខាងលើនេះផង៕