ខេត្តកំពង់ឆ្នាំងះក្រោយការគ្រប់គ្រងរបស់មន្ទីររបរិស្ថានខេត្តកំពង់ឆ្នាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវបានប្រធានមន្ទីរបរិស្ថាននិងកូនចៅនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់លក់និងផ្សំគំនិតបណ្តែតបណ្តោយអោយឈ្មួញឈួសឆាយទន្រ្ទានយកដីព្រះរាជក្រិត្យយ៉ាងអាណាធិបតេយ្យរហូតមានមន្ត្រីបរិស្ថានមួយចំនួនមានដីរាប់រយហិចតានៅក្នុងដែននោះផងដែរ! ហេីយក៏មានមន្ត្រីបរិស្ថានមួយចំនួនបានរត់ចោលស្រុកនិងកន្លែងធ្វើការផងដែរ! ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏មិនកាន់ជើងបុគ្គលរបៀបនេះដែរ។


ក្រោយពីឃេីញមានការកាប់រុករានឈួសឆាយដីជម្រកសត្វព្រៃភ្នំឱរ៉ាល់និងការមិនបង្ក្រាបរបស់ជំនាញបរិស្ថាននេះហេីយទេីបខេត្តបានបង្កេីតគណះកម្មការស្រាវជ្រាវទប់ស្កាត់ការកាប់ការរំលោភទន្រ្ទានកាន់កាប់ដីរដ្ឋដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់!ដែលមានលេខះ៣៨៤/២០លបកចុះថ្ងៃ១៥/០៥/២០/ក្រោយ មកសមត្ថកិច្ចបានចាប់ឃាត់ខ្លួនអ្នកដែលប្រព្រឹត្តបានជាហូរហែហេីយអ្នកខ្លះរត់គេចខ្លួនរួមទាំងមន្រ្តីបរិស្ថានដែលផ្សំគំនិតក្នុងអំពេីរនេះផង! តែគួរអោយអស់សំណេីចមានហ្វេសបុកឈ្មោះ កូនមានវាសនា ដែលឈ្មោះពិតប្រាកដដេវិតឆាណាយដែលអតីតមេធាវីដែលគេដេញនិងលប់ឈ្មោះចេញពីគណះមេធាវីតាំងពីប៉ុន្មានឆ្នាំមុនមកម៉េះដែលបុគ្គលនេះមានពាក់ពន្ធ័និងការទន្រ្ទានដីនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះដែរ! បានបង្ហោះតេះដៀលសមត្ថកិច្ចដែលគេខំបង្ក្រាបនិងទប់ស្កាត់ទាំងយប់ទាំងថ្ងៃនេះទៅវិញ!ការបង្ហោះរបៀបនេះមានភាពញ៉ុះញ៉ុងនិងលើកទឹកចិត្តអោយជនដែលប្រព្រឹត្តកាន់តែបានចិត្ត! បើតាមពត៏មានអាចយកជាការបានសមត្ថកិច្ចនិងអញ្ជើញអតីតមេធាវីដែលគេដេញចោលពីក្របខណ្ឌ័នេះមកសាកសួររឿងញ៉ុះញ៉ុងអោយមានការភាន់ច្រឡំមកលើសមត្ថកិច្ច។