ខេត្តពោធិ៍សាត់៖ កាកសំណល់សង្រ្គាមគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជិត ២.០០០គ្រាប់ ត្រូវបានមន្រ្តីជំនាញ(ហេលឡូត្រាស) ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋានស្រុកក្រគរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ សហការបំផ្លាញចោលនៅនឹងកន្លែង ។
ករណីកម្ទេចកាកសំណល់សង្រ្គាមខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង០០នាទី រហូតដល់ម៉ោង៩ និង០០នាទីព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចអូរក្បាលដំរី ស្ថិតនៅភូមិអារ៉ង់ព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។


ប្រភពព័ត៌មានពីកម្លាំងសហការខាងលើប្រាប់ថា កាកសំណល់សង្រ្គាមគ្រាប់យុទ្ធភ័ណមុនទាន់ផ្ទុះនៅកម្ពុជានេះ មានចំនួនបីប្រភេទ គឺ អឹម ១៦ចំនួន ១.៤៨០គ្រាប់ អឹម ៧៩ចំនួន ២២គ្រាប់ និងគ្រាប់បែកដៃចំនួន ០១គ្រាប់ សរុបចំនួន ១.៥៦០គ្រាប់ ។
ប្រភព័ត៌មានដដែលបន្តទៀតថា ដោយកាកសំណល់សង្រ្គាមគ្រាប់យុទ្ធភ័ណមុនទាន់ផ្ទុះទាំងនេះ គុណភាពមិនអាចដឹកជញ្ជូនបាន ទើបមន្រ្តីជំនាញអង្កការ(ហេលឡូត្រាស)សម្រេចកម្ទេចចោលនៅនឹងកន្លែង ៕