កំពង់ធំ = នៅយប់ថ្ងៃទី 13 ខែមិថុនាឆ្នាំ 2020វេលាម៉ោង 01កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោងបានប្រដេញរថយន្តដឹកឈើប្រណិតចំនួន 3 គ្រឿងដែលចេញពីខេត្តសៀមរាបឆ្លងកាត់ស្រុកស្ទោងលុះដល់ចំណុចភូមិស្លាក់ក្រាញ់ឃុំសំព្រោជស្រុកស្ទោង កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ចាប់បានភ្លាមៗ ការបង្ក្រាបរថយន្ដដឹកឈើប្រណីតនេះគឺមានការសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោឃុន ប៊ុនហូរ មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខនិងបង្ក្រាប់ធនធានធម្មជាតិ។

បើតាមទទួលព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ថាឈើប្រណិតទាំងអស់ដែលដឹកឆ្លងកាត់ខេត្តកំពង់ធំជារៀងរាល់យប់គឺឈើរបស់លោកប្រុញដែលគេស្គាល់ថាជាមេឈ្មួញដុះស្លែប្រចាំខេត្តសៀមរាបរាប់ឆ្នាំមកហើយ បើតាមចម្លើយសារភាពរបស់តៃកុងរថយន្តដឹកឈើប្រណីតបានបញ្ជាក់ថាគឺរថយន្តរបស់មេប្រុញជាអ្នករត់ការ តៃកុងរថយន្តបានបន្តរទៀតថាឈើប្រណិតដែលដឹកមកជារៀងរាល់យប់គឺដឹកចេញតាំងពីខេត្តឧត្តមានជ័យមកម្លេះ ក្នុងស្រុកអន្លង់វែង យកទៅលក់នៅទីក្រុងភ្នំពេញ ។

លោកប្រុញនេះជាមេឈ្មួញដុះស្លែជាង 10 ឆ្នាំមកហើយមុខរបររកស៊ីតែឈើប្រណីតទេ តៃកុងរថយន្តដែលចាប់ឃាត់ខ្លួនបានមានសំុា សុច អាយុ31ឆ្នាំនៅភូមិគោកត្នោតឃុំកណ្ដែកស្រុកព្រះសាទបាគង ខេត្តសៀមរាប៕ ព័ត៏មានបឋម








