ប្រទេសថៃ,ខេត្តស្រះកែវ,តាមរបាយការណ៍របស់សមត្ថកិច្ចថៃបានឲ្យដឹងថាមានករណីអគ្គីភ័យ មួយបានកើតឡើង បណ្តាលអោយឆាបឆេះតូបអាជីករខ្មែរលក់ដូរ នៅក្នុងផ្សាររ៉ុងក្លឿ ប្រទេសថៃ ខេត្តស្រះកែវ អស់ចំនួន៤តូប ប្រភពបានឲ្យដឹងថា បណ្តាលអោយខូចខាតទាំងស្រុង ដែលសរុបជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លាឯណោះ របាយការណ៍របស់សមត្ថកិច្ចថៃបានបន្តថាហេតុការនេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០វេលាម៉ោង០៨,៣០នាទី នៅចំណុចម្លុកចចាន១ ផ្សារចាស់រ៉ុងក្លឿ ស្ថិតស្រុកអារ័ញ ខេត្តស្រះកែវ ប្រទេសថៃ។


យោងតាមសារព័ត៌មានថៃដែលបានចុះផ្សាយ ថាករណីអគ្គីភ័យខាងលើនេះបង្ករឡើងដោយ សារផ្ទុះសេខ្សែរភ្លើងហើយបង្ករ ជាអណ្តាតភ្លើងឆាបឆេះតូបលក់ខោអាវ និងបណ្តាលអោយតូបចំនួន៤ជារបស់ជីវករខ្មែរបានរងការឆាបឆេះខ្ទីចគ្មានសល់រួមទាំង
ឥវ៉ានផងនោះ សរុបជាទឹកប្រាក់ អស់រាប់ម៉ឺនដុល្លារ។


ករណីខាងលើនេះត្រូវបានកម្លាំងអាជ្ញាធរួមទាំងសមត្ថកិច្ចថៃបានចុះជួយអន្តរាគមន៍ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ជា ច្រើនគ្រឿងរួមទាំងអេស្កា មួយគ្រឿងបានបាញ់ទឹក និងកាយផ្តាច់តូប ទើបបានរលត់ទៅវិញជាស្ថាពរ។សូមបញ្ជាក់ផងដែរថា តូបរបស់អាជីករខ្មែរ ដែលត្រូវបានភ្លើងឆាបឆេះនៅក្នុងផ្សាររ៉ុងក្លឿរប្រទេសថៃ នេះគឺតូបលក់ ខោអាវជជុះនិង ខោអាវថ្មីមកពីរោងចក្រផងដែរ៕