ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង សហការជាមួយនិងប្រជាការពារ ធ្វើការចាប់ឃាត់ពីបុរស២នាក់ ខណៈកំពុងធ្វើសកម្មភាពធ្វើធ្នាក់ទាក់សត្វ«ននាលខ្យង»នៅចំណុចទួលអំពិល ស្ថិតនៅក្នុងភូមិដំណាក់កំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដកហូតមួយសត្វននាលខ្យងចំនួន៥ក្បាល, លប២គ្រឿង និងម៉ូតូចំនួន១គ្រឿង ។


ជនសង្ស័យទាំង២នាក់៖
ទី១-ឈ្មោះ ប៊ុន ស្នា អាយុ២៦ឆ្នាំ
ទី២-ឈ្មោះប៊ិន ណេត អាយុ២៤ឆ្នាំ
ទាំងពីរនាក់មានទីលំនៅភូមិកំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ
ស្រុករលាប្អៀរ ។


តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ បានប្រាប់សមត្ថកិច្ចនគរបាលឱ្យដឹងថា កន្លងមកពួកគេតែងយកលបទៅចាប់សត្វននាលខ្យងជាច្រើនលើកណាស់មកហើយ នៅចំណុចខាងលើ ពេលចាប់បាន ពួកគេយកទៅលក់ឲ្យពួកអ្នកលក់សត្វព្រៃនៅភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ដោយក្នុងមួយក្បាល លក់បាន២ម៉ឺនរៀល ។ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល ប្រគល់ឲ្យមន្ត្រីជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕