សៀមរាប = ពលរដ្នរឹះគន់មន្រ្ដីគយថាជាដើមហេតុធ្វើអោយរថយន្ដដឹកទំនិញ១គ្រឿងក្រឡាប់ផ្ងារជើងខ្ចាក់ទំនិញពេញផ្លូវ ហើយនាំគ្នាបើករថយន្ដគេចខ្លួនបាត់ស្រម៉ោល តែសំណាងល្អដែលពលរដ្នបានថតរថយន្ដមន្រ្ដីគយទាំងនោះទុកជាសាក្សី​  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ នៅចំណុចជិត ភូមិភាគ៤ចាស់ ក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប។

   បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីគយបំរុងចាប់អូសឡានដឹកទំនិញយកទៅកន្លែងស្នាក់ការស្រាប់តែក្រឡាប់ផ្ងាជើងខ្ចាក់ទំនិញរាយប៉ាយពេញផ្លូវ រួចគេឃើញមន្រ្ដីគយទាំងនោះនាំគ្នាឡើងរថយន្ដបើកយ៉ាងលឿនគេចបាត់អស់ដោយមិនទទួលខុសត្រូវ ទុកអោយម្ចាស់រថយន្ដដឹកទំនិញនៅតែម្នាក់ឯង នេះហេតុសំណាងគ្មានមនុស្សគ្រោះថ្នាក់ដល់ជីវិត ។

    តាមប្រភពព័ត៏មានពីមន្រ្ដីរាជការថា មកដល់ពេលនេះមន្រ្ដីគយទាំងនោះត្រូវបានគេស្គាល់ឈ្មោះ និងកន្លែងធ្វើការអស់ហើយ រងចាំនិងទុកពេលអោយចូលខ្លួនមកដោះស្រាយ បើមិនដូច្នោះទេ ឈ្មោះមន្រ្ដីគយទាំងនោះនិងចេញផ្សព្វផ្សាយជាសាធារណះ​ ហើយចាំមើលអាចគេចរួចពីសំណាញច្បាប់ឬទេ ? ។

ទាក់ទិន និងករណីនេះដែរ គេមិនអាចទាក់ទងសុំការពន្យល់ពីសំណាក់លោក កែវ ធី ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប ដើម្បីសុំការពន្យល់ពីលោកបានទេនៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នេះ ដោយសារហៅទូរស័ព្ទចូលគ្មានអ្នកទទួល។

  ចំណែកលោក មឿន ប្រធានស្នាក់ការគយចល័តឆ្លើយថាលោកមិនបានដឹងទេដោយសារលោកជាប់រវល់ប្រជុំនៅភ្នំពេញតែបើមានករណីបែបនេះមែនម្លេះកូនចៅលោកនិងរាយការណ៍មកលោកជាមិនខាន។

តាមយោងតាមសេចក្តីរាយការណ៍ពីមន្រ្ដីនៅច្រកព្រំដែនបានឲ្យដឹងថា ទំនិញជាច្រើនមុខបានសម្រុកដឹកចេញពីច្រក ជាំសាង៉ាំ និងច្រក អូរស្មាច់ ច្រក ប៉ោយប៉ែត ដឹកមកចែកចាយនៅក្នុងខេត្តសៀមរាប ដោយ ទំនិញខ្លះគេចពន្ធ ទំនិញខ្លះទៀតបង់លុយមិនគ្រប់ ជាដើមហេតុធ្វើអោយអោយខូចគុណភាព និងខូចសុខភាពប្រជាពលរដ្ន៕ព័ត៏មាន បឋម ប៊ុនរិទ្ធី