កម្លាំងនគរបាលបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនមនុស្ស០៣នាក់និងវត្ថុតាងមួយចំនួន
(កំពង់ធំ)៖ កម្លាំងនគរបាលស្រុកប្រាសាទសំបូរ បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង)០១កន្លែង ឃាត់ខ្លួនមនុស្ស០៣នាក់កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៦ និង ៣០នាទី នៅតំបន់ព្រៃជ្រាវខាងត្បូងភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ។

កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ( សំបូរ+ ឈូក) នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដឹកនាំផ្ទាល់ដោយលោក វ.ត្រី ឃួន វុទ្ធី អធិការ បានបង្ក្រាបល្បែងស៊ីសង( អាប៉ោង) ប្រហែល១គីឡូម៉ែត្រ ឃាត់ខ្លួនអ្នកលេង០៣ នាក់ :
១/- ឈ្មោះ សាន ជួន ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
១/- ឈ្មោះ មុខ គា ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
៣/- ឈ្មោះ ហួត អ៊ាន់ ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។និងបក្សពួកចំនួន០៧នាក់ផ្សេងទៀតបានរត់គេចខ្លួនអស់។

វត្ថុតាងចាប់យកបានរួមមាន: -មេអាប៉ោង ២ -ចាន ១ និង គំរប ១ -កំរាល(តង់) ៣ ផ្ទាំង -ធុងទឹកកក ១ -ម៉ូតូ១គ្រឿង ។ ដោយឡែក រថយន្ត០២ គ្រឿង ដែលជាកម្មសិទ្ធ របស់អ្នកលេងល្បែង ដែលបានផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋ គឺម៉ាកកាំម៉ារីច្នៃនៅផ្ទះអាន រឿង ក្នុងភូមិត្រពាំជ្រូក ឃុំសំបូរ និងរថយន្ត ម៉ាក ម៉ាស់ដា ពណ៌ស ផ្ញើទុកនៅផ្ទះនឹម នន នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ដោយរថយន្តជាប់ឡុកបើកមិនបាន កម្លាំងយើងបន្តការពារ រថយន្តទាំង២គ្រឿងនោះ។ ករណីនេះសមត្ថកិច្ចជំនាញយើងកំពុងកសាងសំណុំរឿង តាមនីតិវិធី៕


