មន្រ្ដីនគបាលម្នាក់ត្រូវបានស្រីកំណាន់លួចកាត់ប្រដាប់ភេទបណ្ដាលអោយរងរបួសធ្ងន់ ដោយសារតែភ្លើងប្រច័ណ្ឌ
កំពង់ធំ= មន្រ្ដីនគរបាលម្នាក់ត្រូវបានស្រីកំណាន់កាត់ប្រដាប់ភេទស្ទើរដាច់ជាពីរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង១០ នឹង១០ នាទីថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ នៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមប្រភពព័ត៏មានពីសាក្សីដែលបានដឹងហេតុការណ៍បានប្រាប់ថាអំពើហឹង្សាដោយចេតនាប្រើប្រាស់អាវុធកាំបិតប៉ាំងតោ សម្រាប់ប្រើប្រាស់ជាអាវុធកាប់ផ្ដាច់ប្រដាប់ភេទបណ្ដាលអោយរងរបួសធ្ងន់ បង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំមុខរបរ អតីតះជាស្រីបំរើការការ៉ាអូខេ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ចំណែកភាគីម្ខាងទៀតជាមន្រ្ដីនគរបាលចរាចរណ៍មានឈ្មោះ ខៀន សុខល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ខណះពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ បារាយណ៍ សន្ទុក។
ចំណែកជនសង្ស័យក្រោយបង្កហេតុរួចបានរត់គេចខ្លួនបាត់ស្រមោល ករណីខាងលើនេះលោក សន តាល់ អធិការស្រុកតាំងគោក ពុំហ៊ានផ្តល់ព័ត៌មាននោះទេសូមឲ្យទាក់ទងសួរលោក អ៊ុក កុសល ស្នងការ នគរបាលខេត្តកំពង់ធំ។

លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានបញ្ជាក់ជូនបងប្អូនសារពត៌មានថា នារីមុខសញ្ញាដែលជាជនប្រព្រឹត្តបទល្មើសខាងលើនេះ អតីតះជានារីបម្រើការសេវ៉ាខារ៉ាអូខេ គាត់មិនមែនជានគរបាលនោៈទេ។

លោក ហាក់ ម៉ុង ហួត អភិបាលស្រុកតាំងគោក បានអោយដឹងតាមទូស័ព្ទនៅព្រលប់ថ្ងៃទិ៣០ ខែមិថុនា ឆ្នាំ២០២០នេះថា ជនរងគ្រោះជាមន្រ្ដីនគបាលថ្មីដែលទើបតែបញ្ចូនពីខេត្តទៅកាន់ស្រុកតាំងគោក រឿងរ៉ាវគឺខាងជនរងគ្រោះមានប្រពន្ធហើយ តែមានទំនាក់ទំនងស្នេហាជាមួយនិងជនសង្ស័យជាស្រីកំណាន់តាំងពីនៅខេត្តម្លេះ តែដោយមានទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេងច្រើនទៀតទើប កើតរឿងប្រច័ណ្ឌរហូតដល់ប្រើអំពើហឹង្សាកាត់ប្រដាប់ភេទជនរងគ្រោះបែបនេះ ។ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ស្រម៉ោល សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន៕ប៊ុនរិទ្ធី ព័ត៏មាន បឋម
