
កំពង់ធំ= ភ្ញាក់ផ្អើលពេលលឺពលរដ្នថា លោក ថាវ ទុំ បន្ទាប់ពីចេញពីពន្ធនាគា មានដីព្រៃលិចទឹកក្នុងតំបន់៣ ដូចជាតំបន់ក្បាលតាពីរ តំបន់ក្រពើស្គម រាប់រយហិកតា ហើយដីទាំងនោះមានចំងាយត្រឹមតែ២គីឡូម៉ែត្រពីមាត់ទន្លេ ក្នុងឃុំចំណារក្រាម ស្រុកស្ទោង ខេត្តកំពង់ធំ។

ពាក់ព័ន្ធនិងការចោតប្រកាន់ខាងលើនេះ លោក ថាវ ទុំ បានបកស្រាយក្នុងកិច្ចសម្ភាសតាមទូស័ព្ទនៅព្រឹកថ្ងៃទី២២ខែ មិនា ឆ្នាំ២០២០ថា បន្ទាប់ពីលោកចេញពីពន្ធនាគា លោកបានសន្យាជាមួយថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋានថា លោកមិនជាប់ពាក់ព័ន្ធនិងការឈូសឆាយដីតំបន់ព្រៃលិចទឹកទៀតទេ ហើយដីតំបន់ខាងលើនៅឆ្ងាយពីមាត់ទន្លេ៨គីឡូម៉ែត្រ បច្ចុប្បន្នពលរដ្នកំពុងអាស្រ័យផល! លុះសួរពលរដ្នវិញថាដីក្នុងតំបន់ខាងលើសុទ្ធសឹងតែជាដីលោកទុំទាំងអស់ ពលរដ្នថ្លែងថា លោកទុំមិនដែលរាំងចាលម្ដងណានោះទេ ហើយលោកទុំក៏ជាមនុស្សពូកែដោះសារណាស់ដែរ។

លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំបានផ្ដល់បទសម្ភាសតាមទូស័ព្ទ នៅព្រឹកថ្ងៃទី២២ខែ មិនា ឆ្នាំ២០២០នេះថា លោកបានចុះទៅមើលដីខាងលើកាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ តែដោយលោកថារវល់លោកក៏បិតទូស័ព្ទវិញ តែអង្គភាពយើងនៅរងចាំការផ្ដល់បទសម្ភាសពេលក្រោយ៕ប៊ុនរិទ្ធីព័ត៏មាន បឋម
