កំពង់ធំ =​ប្រជាពលរដ្ននិងមន្រ្ដីរាជការបានរឹះគន់ទៅលើសំណងអត់ច្បាប់ សំណង់ធ្វើលើចំណីផ្លូវ សំណង់សាងសងលើដីរដ្ន ដែលកំពុងសាងសងនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ​ ថា​ដោយសារតែលោក លឹមប៊ុនហេង ប្រធានការិយាល័យភូមិបាលជាអ្នកអនុញាតិ ទើបសំណងទាំងនេះអាចសាងសងបានយ៉ាងរលូន។

  តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានបន្ដថា លោក លឹម ប៊ុនហេង  ប្រធានការិយាល័យភូមិបាលស្រុកស្ទោង នៅពេលដែលពលរដ្នលក់ដីធ្លីម្ដងៗទាមទាលុយពីពលរដ្នក្នុងការរត់ការធ្វើប្លងកម្មសិទ្ធិច្រើនៗ ជាហេតុធ្វើអោយពលរដ្នរអូរទាំជាខ្លាំង  ទទឹមនិងការឹះគន់នេះពលរដ្នថា លោក លឹម ប៊ុនហេង មានផ្ទះតំលៃជិត១០ម៉ឺនដុល្លា  មានឡាន៥៧០ចំនួន២គ្រឿង ក្នុង១គ្រឿងតំលៃជាង១០ម៉ឺនដុល្លា  !សួរថាតើលោក លឹម ប៊ុនហេងមានប្រាក់ខែប៉ុន្មានក្នុង ឋានះជាប្រធានការិយាល័យភូមិបាល ​ ពលរដ្នស្នើរសុំអោយ ឯកឧត្តម ទេសរដ្នមន្រ្ដី ឪម យឹនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដាក់ការស៊ីបអង្គេតទៅលើឈ្មោះលោក លឹម ប៊ុនហេង  ប្រធានការិយាល័យភូមិបាលស្រុកស្ទោងនេះផង។   

 ពាក់ព័ន្ធនិងការរឹះគន់ខាងលើ លោក លឹម ប៊ុនហេង  ប្រធានការិយាល័យភូមិបាលស្រុកស្ទោង បានឆ្លើយតបក្នុងកិច្ចសម្ភាសតាមទូស័ព្ទនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២០ថា ចំពោះសំណង់ដែលកំពុងសាងសងនៅដីក្បែរច្រមុះជ្រូក ជាប់និងផ្លូវវាងក្រុងក្នុងស្រុកស្ទោងនេះ គឺលោកថាបានវាស់វែងរួចហើយចាប់ពីចំនុចអ័ក្ស៣០ម៉ែត្រ គឺពលរដ្នមានសិទ្ធិលក់ដូរនិងសាងសងបាន !លុះសួរថាចុះសំណងដែលធ្វើរួចក្បែរនោះដែរមានចំងាយមិនបាន១៥ម៉ែត្រពីអ័ក្សផង ហេតុអីលោកអោយសាងសងបាន?  លោកថាវាជាសំយ៉ាបទេ ហើយលោកបានហាមឃាតគេច្រើនដងហើយតែគេមិនស្ដាប់ ! បែរមកការរឹះគន់ថាលោកយកលុយច្រើនៗក្នុងការរត់ការធ្វើប្លងដីកម្មសិទ្ធិវិញ គឺលោកថាការធ្វើប្លងដីបង់ព័ន្ធប្រថាប់ត្រាគេមានសេវ៉ារបស់គេ

មិនមែនចេះតែយកនោះទេ ហើយលោកក៏មិនដែលយកលុយពលរដ្នណាម្នាក់នោះដែរ មានតែជួយពលរដ្ន ! ឯចំពោះការរឹះគន់ថាលោកមានលុយទិញឡាននិងផ្ទះថ្លៃៗវិញលោកថាលោកមិនបានលួចឆក់ប្លន់អ្នកណាទេ ហើយ ប្រហែលជាមានអ្នកច្រណែន ដោយពុំដឹងថាលោកមានមុខរបរអ្វីផ្សេងទៀតក្រៅពីធ្វើការរដ្ន លោកបញ្ចាក់ថាលោកមានលុយអោយអ្នកធ្វើស្រែប្រាំងតាំងពីឆ្នាំ១៩៩៩ ហើយការប្រាក់រៀងរាល់ឆ្នាំ៕  ប៊ុនរិទ្ធី  ព័ត៏មាន បឋម