ក្រចេះ= ក្រោយពីមានសំបុត្រអាណាម៉ឹកបានបោះខាងមុខសាលាស្រុកឆ្លូង រួចមកទើបដឹងថា លោក ឆុង តូរ៉ាន ហៅតូ អធិការស្រុកឆ្លូង ជាដៃគូររកស៊ីឈើជាមួយលោក សូត្រ ក្រោយពីបែកការត្រូវបានលោក ឆុង តូរ៉ាន ហៅ តូ បានអោយប្អូនបង្កើតឈ្មោះ ឆុង តូរ៉ូ ពាក់ស័ក្ក៣ ជាអ្នកទទួលការងារជំនួស ជាមួយ លោក សូត្រ  ហើយក្រុមឈ្មួញខាងលើនោះត្រូវបានគេដឹងថាជាឈ្មួញឈើដុះស្លែរដ៏ធំជាងគេក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

  តាមប្រភពព័ត៏មានពីប្រជាពលរដ្ននិងមន្រ្ដីរាជការបានរឺះគន់ លោកអធិការរូបនេះ ថា​បានប្រឆាំងនិងបទបញ្ញារបស់ប្រមុខរាជរដ្នាភិបាលគឺ សម្ដេច ហ៊ុន សែន  មានអនុសាសន៍ថា សុំអោយមន្រ្ដីគ្រប់រូបកុំពាក់ព័ន្ធនិងបទល្មើសផ្សេងៗ តែផ្ទុយទៅវិញ បែរជាលោក អធិការស្រុកឆ្លូងមិនតែមិនបង្រ្កាប់បទល្មើសទេ បែរជាសហការរកស៊ីបទល្មើសដឹកឈើទៅវិញ​ មិនតែប៉ុណ្ណោះត្រូវបានពលរដ្នថាលោកអធិការកំពុងប្រព្រឹត្តបទល្មើសពុករលួយ ដៃម្ខាងចាប់ដៃម្ខាងទៀតរកស៊ីដឹកឈើ  ដោយមានភាគហ៊ុន ជាមួយលោក សូត្រ ។

 ពាក់ព័ន្ធនិងការរឹះគន់ខាង អង្គភាពយើង មិនអាចសុំការបំភ្លឺពីលោក  ឆុង តូរ៉ាន ហៅតូ អធិការស្រុកឆ្លូងបានទេ បន្ទាប់ពីលើកលើកទូស័ព្ទថា​ ជាប់ប្រជុំ រួចក៏បិតទូស័ព្ទវិញ តែទោះយ៉ាងណា យើងនៅតែរកចាំការបំភ្លឺពីលោក អធិការគ្រប់ម៉ោងធ្វើការ។

 ពលរដ្ន និងមន្រ្ដីរាជការស្នើរសុំអោយអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ីបអង្គេត រឿងរ៉ាវខាងលើនេះផង៕​ប៊ុនរិទ្ធី ព័ត៏មាន បឋម