កំពង់ធំ៖ សង្កាត់រដ្ឋព្រៃឈើតាំងក្រសាំង ឃាត់រថយន្តដឹកធ្យូងពីលើឈើពីក្រោមកាលពីវេលាម៉ោង៦ ១៥នាទីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។     ​  ​​​​តាមប្រភពសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បានបញ្ជាក់ថា ការឃាត់រថយន្តនេះ គឺយោងតាមប្រភពរាយការណ៍ពីភ្នាក់ងារពាក់ព័ន្ធ និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទើបធ្វើការឃាត់ឆេកមើល ឃើញមានធ្យូងពីខាងលើ បន្ទាប់មក ដាក់ការសង្ស័យ បន្តបើកទ្វារខាងបន្ត ក៏ប្រទះឃើញឈើលេខ២ (ឃ្នាប និងក្តា)។

  មុននឹងរថយន្តដឹកឈើនេះមកដល់ស្រុកសន្ទុក, លោកស្នងការងទទួលបន្ទុកបទល្មើសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏បានទទួលដំណឹងពីបណ្តាញប្រជាពលរដ្ឋ ហើយបានបញ្ជារកម្លាំងភ្លាមៗឲ្យលោកប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះអនុវត្ត និងសុំគោលការណ៍ពីលោកស្នងការនគរបាល និងលោកព្រះរាជអាជ្ញា ដោយ រយះពេលនេះបានអូសបន្លាយធ្វើឲ្យរថយន្តដឹកឈើខុសច្បាប់ដឹកចេញពីភូមិសាស្ត្រភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ដែលមានម្ចាស់ឈ្មោះ ឌី (តែងតែអះអាងខ្លួនជាក្មួយអ្នកធំមួយរូប) មិនមានសមត្ថកិច្ចរូបណាហ៊ានបង្រ្កាបឡើយ! ហើយបើទោះជាធ្លាប់ឃាត់បាន ក៏តែងតែអន្តរាគមន៍ដោះចេញវិញយ៉ាងរំភើយ ក្នុងរយះពេលត្រឹមតែមួយចំអិនសម្លរកំពឹសប៉ុណ្ណោះ។ ភាពយឺតយ៉ាវសុំគោលការពីអយ្យការអមសាលាដំបូង របស់លោកស្នងការ បានធ្វើរថយន្តឆ្លងកាត់ស្រុកចំនួនពីរគឺស្រុកប្រាសាទសំបូរ និងក្រុងស្ទឹងសែន ឈានចូលដល់ស្រុកសន្ទុក ខេត្តកំពង់ធំ ទើបឃាត់ និងបង្ក្រាបបាននៅមុខសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ស្ថិតនៅក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ដ៏ដែល។

តាមប្រភពបានអោយដឹងថាឈ្មួញរកស៊ីដោះស្លែរូបនេះ អាចរកស៊ីបានយ៉ាងរំភើយអស់ជាច្រើនឆ្នាំមកនេះ ព្រោះមានការទំនាក់ទំនងជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ និងអះអាងថាជាក្មួយអ្នកធំមួយរូបត្រូវជាពូ ដែលមានងារជាឯកឧត្តម ហើយបានអន្តរាគមន៍ដោះលែងឡានដឹកឈើខុសជាច្រើនលើកច្រើនសារ ដែលធ្វើឲ្យបុគ្គលរូបនេះកាន់តែគគ្លើនមិនខ្លាចរអាសមត្ថកិច្ចនោះឡើយ។

​ មន្រ្ដីជំនាញបានអោយដឹងថាក្រោយពីវាស់វែង មានឈើចំនួនប្រភេទឃើញឈើលេខ២ (ឃ្នាប និងក្តា)លេខ ៣ម៉ែត្រ ៦ផ្លាន៕ប៊ុនរិទ្ធី