សៀមរាប៖  កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី២២ខែមីនាឆ្នាំ២០២០នេះ ជិតវត្តប្រាសាទត្រាំនាគ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

   សមតិកិច្ចបានអោយដឹងថា រថយន្តបាឡែននេះពាក់ស្លាកលេខ ភ្នំពេញ ២S.២៤៣២ ឈើប្រភេទលេខ១ មានចំនួន២២ដុំស្មើនិង១ម៉ែត្រគូប២ផ្លានក្រោយឃាត់រថយន្ដបានហើយម្ចាស់និងបក្សពួកបានរត់គេចខ្លួនបាត។    

   លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា រថយន្តដឹកឈើនេះត្រូវបានកម្លាំងរបស់លោក អូសយកមកស្នងការដ្ឋានខេត្តសៀមរាប រង់ចាំកម្លាំងរដ្ឋបាលព្រៃឈើ មកទទួលយកទៅរក្សាទុកដើម្បីស្វែកម្ចាស់ឈើចាត់ការតាមផ្លូវច្បាប់៕ប៊ុនរិទ្ធី