ស្ថានីយ៍ប្រេងឥន្ធនះលោកសួន បឿន កំពុងសាងសងគ្មានច្បាប់ដោយមានការឃុបឃឹតពីមន្រ្ដីជំនាញ​ថ្នាក់ខេត្តនិងស្រុក

សៀមរាប = ពលរដ្ននិងមន្រ្ដីរាជការស្នើរសុំអោយក្រសួងដែនដីនគរនីយ៍កម្មនិងសំណង់ចុះមកពិនិត្យមើលស្ថានីយ៍ប្រេងឥន្ធនះលោក សួន បឿន កំពុងសាងសងគ្មានច្បាប់ដោយមានអ្នករត់ការធ្វើច្បាប់ឈ្មោះ សូ ពិសិទ្ធិ មន្រ្ដីទទួលផែនខាងរ៉ែថាមពលស្រុកជីក្រែង ជាអ្នកអះអាងថារត់ការដល់ក្រសួងហើយ តែក្រសួងមិនទាន់ធ្លាក់ច្បាប់អោយទេ តែលោកអោយសាងសងទាំងបំពាននៅក្បែរផ្លូវជាតិលេខ០៦ ក្នុងភូមិ​ថ្នល់កែង ឃុំត្រពាំងត្នោត ស្រុកជីក្រែង ខេត្តសៀមរាប​។

    លោក សួន បឿន ម្ចាស់ស្ថានីយ៍ប្រេងប្រាប់ថាមិនសូវដឹងពីច្បាប់ទេទើបអោយ លោក សូ ពិសិទ្ធិ មន្រ្ដីទទួលផែនខាងរ៉ែថាមពលស្រុកជីក្រែង ជាអ្នកយកលុយរត់ការធ្វើច្បាប់ទៅក្រសួង តែមិនទាន់បាន លោកក៏អោយសាងសងបណ្ដើររហូតជិតរួចជាស្ថាពរ!  ថាបើមានរឿងរ៉ាវយ៉ាងណា លោក សូ ពិសិទ្ធិ គាត់ជាអ្នកទទួលត្រូវដោយមិនអោយម្ចាស់ភ័យព្រួយអ្វីឡើយ។

 លោក សូ ពិសិទ្ធិ មន្រ្ដីទទួលផែនខាងរ៉ែថាមពលស្រុកជីក្រែង ពេលដែលអ្នកព័ត៏មានសួរថាតើស្ថានីយ៍ប្រេងដែលកំពុងសាងសងនេះមានច្បាប់ទេ ? លោកឆ្លើយដោយប្រើចរឹកក្អេងក្អាងថា គេកំពុងរត់ច្បាប់ដល់ក្រសួងហើយតែក្រសួងមិនទានចេញអោយទេ លុះសួរថាបើរត់មិនទាន់ហេតុអីបានជាលោកអោយសាងសង  ?លោកបែរជាច្រឡោតខាំដាក់អ្នកសារព័ត៏មាន ទៅជាសួររកប៉េសកម្ម ថ្ងៃសៅរ៍ អាទិត្យទៅវិញ សុំប្រាប់ថា បើលោកត្រឹមតែមន្រ្ដី​ស្រុកម្នាក់បើលោកមិនយល់ដឹងពីច្បាប់អ្នកសារព័ត៏មានទេកុំសួរបែរមនុស្សល្ងង់ធ្វើចេះអី​។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានឆ្លើយតបថាអោយសួរទៅលោក អភិបាលស្រុកជីក្រែងច្បាស់ជាង ចឹងក្នុងនាមលោក ជាប្រធានមន្ទីរមានតួនាទីជាអ្នកត្រួតពិនិត្យរាល់សំណង់បែរជាឆ្លើយថាដឹងមិនច្បាស់ គឺចប់ដោយគ្មានវាចា។

   លោកពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងបានឆ្លើយថាគេរត់ច្បាប់ទៅក្រសួង ហើយខាងក្រសួងចុះមកមើលតែយ៉ាងណាយ៉ាងណីលោកមិនបានដឹងទេ អោយសួរទៅអ្នកនាំពាក្យ រួចក៏បិតទូស័ព្ទទាំងមិនទាន់អស់សំនួរ។

   លោក មាស ជូរ៉ានីប្រធានមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប ឆ្លើយតបតាមទូរស័ព្ទ ថាចាំឲ្យមន្រ្តីចុះទៅមើល ការឆ្លើយបែរនេះជាជាទម្លាប់តែងតែអនុវត្តន៍មានប្រសិទ្ធិភាព ដើម្បីកុំអោយអ្នកសារព័ត៏សួរដេញដោលវែងឆ្ងាយក្រែងលរខ្ចរខ្ចាយភាពមិនប្រក្រតីក្នុងការសាងសងស្ថានីយ៍ប្រេងស្ទើរតែទាំងអស់ក្នុងខេត្តសៀមរាបគឺជាទំលាប់សាងសងមុនច្បាប់ងាយស្រួលប្រើរូមមន្ដ ទោះច្បាប់មិនចេញអោយតែយ៉ាងបានសាងសងរួចគ្មានអ្នកណាមកត្រួតពិនិត្យនោះទេ សំខាន់លុយដល់អ្វីរួចរាល់ជាស្ថាពរ៕ប៊ុន រិទ្ធី​  ព័ត៏មានបឋម