ក្រសួងអប់រំហាមផ្តាច់មិនឲ្យមានការបង្រៀនគួរក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ក្រសួងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងវត្តមានស្នាក់នៅរបស់អ្នកទេសចរណ៍ ដើម្បីទប់ស្កាត់ការរាលដាលជីងឺកូវីដ១៩
តាមរយៈសេចក្តីណែនាំស្តីពីវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ ដែលចេញផ្សាយនៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បានហាមផ្តាច់មិនឲ្យមានការបង្រៀនគួរក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះឡើយ។

ក្នុងនោះ ករណីគ្រូបង្រៀនណាដែលល្មើស ក្រសួងនឹងចាត់វិធានការរដ្ឋបាលចំពោះគ្រូបង្រៀននោះ។
ជាមួយគ្នានេះ ក្រសួងអប់រំក៏បានអនុញ្ញាតឲ្យមន្រ្តីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ ដោយផ្អាកការត្រួតពិនិត្យវត្តមានតាមរយៈការស្កែនកាត ឬក្រយៅដៃមួយរយៈសិន ហើយគ្រប់អង្គភាពត្រូវរៀបចំវេនការងារ ដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗមានដំណើរការ និងមិនរាំងស្ទះការងាររបស់ស្ថាប័ន។
ចំពោះការដាក់ឆ្លងឯកសារ និងការបែងចែកឯកសារ គឺត្រូវធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដូចជា Telegram, WhatsApp ជាដើម៕យោងតាមប្រភពព័ត៏មានann
