ខេត្តកំពង់ធំ= ទោះបីមានសេចក្ដីជូនដំណឹងពីក្រសួងទេសចរណ៍ ក៏ដូចជាបទបញ្ជាពីប្រមុខរដ្ឋាភិបាលឲ្យបិទក្លឹបកំសាន្តខារ៉ាអូខេនិងទីកន្លែងសប្បាយសប្បាយ និងកាត់បន្ថយការជួបជុំក្នុងពិធីសាសនាផ្សេងៗក៏ដោយក៏ហាងខារ៉ាអូខេនៅក្នុងស្រុកស្ទោងមិនខ្វល់ ពីបម្រាមទាំងនេះឡើយទើបហាងរ៉ាអូខេលោកចាយបានបើកយ៉ាងចំហរដោយមិនខ្លាចញញើតនោះឡើយ។

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថាហាងខារ៉ាអូខេឈ្មោះ តាចាយ បានបើករាល់ថ្ងៃចាប់តាំងពីមានជំងឺកូវីដ19 មក ហាងខារ៉ាអូខេនេះ បានទទួលលាភសក្ការៈ យ៉ាងកាក់កបជាទីបំផុត ទន្ទឹមនិងហាងផ្សេងៗគេបានបិទអស់ហើយ បែរជាលោកចាយបើកចំហដោយគ្មានខ្លាចញញើតពីច្បាប់ឡើយ មិនខ្វល់ពីសុខភាពរបស់ប្រជាពលរដ្មិនខ្វល់ពីការរីករាលដាលជំងឺនេះឡើយ បែរជាខំប្រឹង ប្រមូលលាបទៅវិញ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ហាងខារ៉ាអូខេ ដែលមានថ្លើមដុសមមិសនេះ មានឈ្មោះយីហោហាងខារ៉ាអូខេជំនោររីករាយ ឋិតនៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោងខេត្តកំពង់ធំ ដែលមានម្ចាស់ឈ្មោះ តាចាយ បានបើកហាងខារ៉ាអូខេទទួលស្វាគមន៍ភ្ញៀវប្រុសស្រី ថែមទាំងមានលក់ក្រូចច្របាច់ទៀតផង តែទោះជាយ៉ាងណានោះយើងពុំដឹងថាមានមន្ទីរទេសចរណ៍ ចុះមកអប់រំណែនាំឬបិទនៅឡើយទេ។

តាមការឲ្យដឹងពីលោកចាយ ម្ចាស់ ហាង ខារ៉ាអូខេ ជំនោររីករាយ
បានឲ្យដឹងថាការបើកច្រៀងខារ៉ាអូខេនេះ មិនមែនលោកបើកដោយចិត្តឯងនោះទេ គឺមានបញ្ជាពី មេឃុំ ឆាត បញ្ជាឲ្យលោកបើកហាងខារ៉ាអូខេ ដោយលោកខ្លាចអំណាចលោក ឆាត មេឃុំកំពង់ចិនជើងព្រោះគាត់ធំជាងចៅហ្វាយស្រុកទើបបើក3បន្ទប់ឲ្យច្រៀង។

ប្រជាពលរដ្ឋសំដែងការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែមនុស្សម្នានៅក្នុងខេត្ត ក៏ដូចជាពិភពលោក ខ្លាចញញើត ការជួបជុំសាច់ញាតិបងប្អូនឬពិធីបុណ្យផ្សេងៗតែបែរជាលោក ចាយបានបើកហាងខារ៉ាអូខេ យ៉ាងរំភើយ នៅក្នុងស្រុកសូមទៅវិញ ក្នុងនោះ ប្រជាពលរដ្ឋបានសំណូមពរឲ្យសមត្ថកិច្ចអាជ្ញាធរ ស្រុកក៏ដូចជាអធិការ មេត្តា បើកប្រស្រីមើលផង។

