សៀមរាប = យោងតាមការចុះផ្សាយពីគេហទំព័រនៅក្នុងស្រុកជាច្រើនអង្គភាពកន្លងទៅបានចុះផ្សាយថា លោក អ៊ុង ចម្រើន លោក ហុក ឃី និង លោក ផេង សំអាត បានដើរធ្វើសកមុ្មភាពគំរាមគំហែងពលរដ្នជំរឹតទាប្រាក់ពីអ្នកដឹកឈើជាលក្ខណះគ្រួសារនិងបានក្លែងបន្លំខ្លួនជាមន្រ្ដីបណ្ដែត ព្រមទាំងយកស្ថាប័ណ្ណសារព័ត៏មានទៅ ជំរឹតទាប្រាក់ ឬជាអ្នកមើលផ្លូវអោយឈ្មួញដឹកឈើជាដើម នៅលើកំណាត់ផ្លូវក្នុងភូមិស្វាយចេក ឃុំពង្រលើ និងឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប រហូត ពលរដ្នដាក់ពាក្យបណ្ដឹងទៅតុលាការតែមិនទាន់ឃើញតុលាការចាត់ការបុគ្គលខាងលើនេះនៅឡើយ។

មកដល់បច្ចុប្បន្ននេះយោងតាមប្រភពព័ត៏មានពីពលរដ្នបានអោយដឹងថា លោក អ៊ុង ចម្រើន បានសង្ងំយកពិសហើយ នៅតែលោក ហុក ឃី និងលោក ផេង សំអាត កំពុងដើរធ្វើព្យុះធ្វើភ្លៀងដដែល ដោយយកស្ថាប័ន្ដសារព័ត៏មាន ទៅជំរឹតទាប្រាក់ និងជាអ្នកមើលផ្លូវអោយឈ្មួញដឹកជញ្ចូនបទល្មើសឈើថែមទៀត ។ តើ លោក ហុក ឃី និងលោក សំអាត ជាសារព័ត៏មានក្នុងស្ថាប័ណ្ណណា ?បានជាយកស្ថាប័ណ្ណព័ត៏មានទៅធ្វើអាជីវកម្មរកលាបសក្ការះ ដោយដើរតួរជាសមត្ថកិច្ចផងនិងជាមន្រ្ដីជំនាញផង ធ្វើអោយខូចស្ថាប័ណ្ណព័ត៏មានគេពិតប្រាកដ មិនខុសពីការជាន់ពន្លិចស្ថាប័ណ្ណព័ត៏មាននោះទេ ដូច្នេះយើងខ្ញុំជាអ្នកសារព័ត៏មានមិនគាំទ្រនូវទង្វើធ្វើអោយខូចដល់កិត្តិយសអ្នកសារព័ត៏មានគេស្អាត់ស្អំ ប្រាស់ចាក់ពីក្រមសីលធម៍ វិជ្ជាជីវះជាអ្នកសារព័ត៏មាននោះឡើយ។

ដូច្នេះសូម ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្នមន្រ្ដីក្រសួងព័ត៏មានមេត្តាស្រាវជ្រាវមើល ឈ្មោះបុគ្គលទាំង២នាក់ខាងលើនេះកុំអោយយកស្ថាប័ណ្ណព័ត៏មានទៅធ្វើអាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួនធ្វើអោយខូចដល់ស្ថាប័ណ្ណគេដ៏ទៃទៀតផងទាន ?។

ពលរដ្នស្នើរអោយប្រព័ន្ធតុលាការចាត់ការបុគ្គលខាងលើនេះអោយបានឆាប់កុំអោយក្រុមខិលខូចទាំងនេះចេះតែធ្វើបាប និងរុកគួនពួកគាត់ តទៅទៀត៕







